ជំនួបកំពូលរុស្ស៊ី អ៊ីរ៉ង់ ទួរគី អាចប្រព្រឹត្តទៅនាខែកញ្ញា

(VOVWORLD) - អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី១៦ ខែសីហា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងចូលរួម ជំនួបកំពូលជាមួយថ្នាក់ដឹកនាំទួរគីនិងអ៊ីរ៉ង់ នាដើមខែកញ្ញាខាងមុខ ដើម្បី ពិភាក្សាអំពីការដោះស្រាយជម្លោះនៅស៊ីរី។
មុននោះ អ្នកនាំពាក្យប្រធានាធិបតីទួរគីលោក Ibrahim Kalin បានឲ្យដឹងថា ជំនួបត្រីភាគីរវាងថ្នាក់ដឹកនាំទួរគី រុស្ស៊ីនិងអ៊ីរ៉ង់ ស្ដីពីការដោះស្រាយជម្លោះ នៅស៊ីរី គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងតេអេរ៉ង់នាដើមខែកញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ