ជំនួបកំពូលអន្តរកូរ៉េ ២០១៨៖ ថ្នាក់ដឹកនាំទាំងពីររូបចាប់ផ្តើមការចរចាជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ២៧ មេសា នៅម៉ោងទី ១០ និង ៣០ នាទី នៅភូមិឈប់បាញ់ Panmunjom ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានចាប់ផ្តើមការសន្ទនាប្រវត្តិសាស្ត្រ។ 
ជំនួបកំពូលអន្តរកូរ៉េ ២០១៨៖ ថ្នាក់ដឹកនាំទាំងពីររូបចាប់ផ្តើមការចរចាជាផ្លូវការ - ảnh 1 ជំនួបកំពូលអន្តរកូរ៉េ ២០១៨៖ ថ្នាក់ដឹកនាំទាំងពីររូបចាប់ផ្តើមការចរចាជាផ្លូវការ

នាថ្ងៃទី ២៧ មេសា នៅម៉ោងទី ១០ និង ៣០ នាទី នៅភូមិឈប់បាញ់ Panmunjom ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានចាប់ផ្តើមការសន្ទនាប្រវត្តិសាស្ត្រ។ ថ្លែងមតិនៅជំនួប លោក Moon Jae-in បានអះអាងថា៖ ដំណើរទស្សនកិច្ចនៅ កូរ៉េខាងត្បូងរបស់លោក Kim Jong-un បានធ្វើឲ្យភូមិឈប់បាញ់ Panmunjom ក្លាយទៅជានិមត្តិរូបរបស់សន្តិភាពនិងឯកភាព។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំកូរ៉េខាង ជើងបានសម្តែងក្តីសង្ឃឹមថា៖ បណ្ដាការចរចាដ៏ស្មោះត្រង់ជាមួយលោក Moon នឹងទទួលលទ្ធផលល្អសំដៅដោះស្រាយបញ្ហាបច្ចុប្បន្នលើឧបទ្វីបកូរ៉េ។ ក្នុងជំនួប លើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជាការលុបបំបាត់នុយក្លេ អ៊ែរលើឧបទ្វីបកូរ៉េ ការលុបចោលបទដាក់ទណ្ឌកម្មពេលដែលកូរ៉េខាងជើងអនុវត្តប្រការនេះ ការធានាសន្តិសុខសំរាប់ ស.ប.ប.ក. ការកែលំអទំនាក់ទំនងទ្វេភាគី ការកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន បញ្ហាគ្រួសារព្រាត់ប្រាស់ ការជំរុញ គំរោងការណ៍សហប្រតិបត្តិការនិងការទូតប្រជាជន។ ក្នុងព្រឹត្តិការណ៍ទាក់ទិន មួយទៀត នាថ្ងៃទី ២៧ មេសា ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក  Kim Jong-un បានសរសេរក្នុងសៀវភៅអនុស្សាវរីយ៍សារមួយដែលសង្កត់ធ្ងន់ថា៖ «ទំព័រថ្មីមួយ បានចាប់ផ្តើមនាសព្វថ្ងៃ - ពេលវេលាចាប់បដិសន្ធិប្រវត្តិសាស្ត្រនិងសករាជ្យសន្តិ ភាពមួយ»។ មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹក នាំ ស.ប.ប.ក. លោក Kim Jong-un បានចាប់ដៃនៅខ្សែព្រំដែនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ