ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង៖ ស.ប.ប.ក. សន្យាលុបបំបាត់នុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េទាំងស្រុង
(VOVWORLD) - ជំនួបកំពូលរវាងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un និងប្រធានាធិនតីអាមេរិក លោក Donald Trump បានប្រារព្ធឡើងនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី បានបិទបញ្ចប់ជាផ្លូវការបន្ទាប់ពីថ្នាក់ដឹកនាំទាំងពីររូបបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។
ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង៖ ស.ប.ប.ក. សន្យាលុបបំបាត់នុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េទាំងស្រុង |
ជំនួបកំពូលរវាងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un និងប្រធានាធិនតីអាមេរិក លោក Donald Trump បានប្រារព្ធឡើងនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី បានបិទបញ្ចប់ជាផ្លូវការបន្ទាប់ពីថ្នាក់ដឹកនាំទាំងពីររូបបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ ក្នុងឯកសារនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានសន្យា «លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងលើឧបទ្វីប កូរ៉េ»។ ខណៈពេលនោះ អាមេរិកសន្យាអំពីការធានាសន្តិសុខជាមួយកូរ៉េខាង ជើង។ កិច្ចព្រមព្រៀងនេះក៏ឆ្ពោះទៅការបង្កើត «ទំនាក់ទំនងថ្មីរវាងអាមេរិក-ស.ប.ប.ក.»។ ថ្លែងមតិនៅពិធីចុះហត្ថលេខាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានអះអាងថា៖ ពិភពលោកនឹងធ្វើជាកសិណសក្សី «ការផ្លាស់ប្តូរថ្មីដ៏ធំធេង» និងថ្នាក់ដឹកនាំទាំង ពីររូបបានសម្រេចស្លេះទុកអតីតកាល។ រីឯខ្លួនវិញ លោក Donald Trump បាន សង្កត់ធ្ងន់ថា៖ ឯកសារដែលត្រូវបានចុះហត្ថលេខាគឺ «សំខាន់លើគ្រប់ជ្រុង ជ្រោយ» ព្រមទាំង អះអាងថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្លាស់ប្តូរទាំង ស្រុង ហើយជឿជាក់ថា៖ ទំនាក់ទំនងនេះនឹងបង្កើតឡើងការបោះជំហាននាអនា គត៕