ជំនួបប្រាស្រ័យកីឡាដើម្បីរឹតបន្តឹងចំណងមិត្ដភាពអាស៊ាន

ជំនួបប្រាស្រ័យកីឡាដើម្បីរឹតបន្តឹងចំណងមិត្ដភាពអាស៊ាន - ảnh 1
ជំនួបប្រាស្រ័យកីឡាដើម្បីរឹតបន្តឹងចំណងមិត្ដភាពអាស៊ាន (http://www.baomoi.com/)

(VOV)_ នាថ្ងៃទី ៨​ មេសា នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី បាន​ប្រព្រឹត្តិទៅ
ជំនួបប្រាស្រ័យកីឡារវាងស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន) ប្រចាំនៅឥណ្ឌូនេស៊ីនិង លេខា​ធិការដ្ឋានអាស៊ាន។ នេះជាសកម្មភាព
ដែលបានប្រព្រឹត្តិទៅ​តាម​ការផ្ដើម​គំនិត​របស់​ស្ថានទូតហ្វីលីពីនប្រចាំនៅឥណ្ឌូនេស៊ី ដោយ
ស្ថិតក្នុងចំណោម​សកម្មភាព​ ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតអា
ស៊ាន (១៩៦៧ ២០១៧) ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅឥណ្ឌូនេស៊ី លេខា
ធិការដ្ឋានអាស៊ាននិងមន្ត្រីការទូតបានរួមប្រកួតកីឡាប៊ូលីង។តាម​លទ្ធផល​នោះ ហ្វីលីពីន
ដណ្ដើមបានពានរង្វាន់លេខ ១ ឥណ្ឌូនេស៊ី ដណ្ដើម​បាន​ពាន​រង្វាន់​លេខ ២ ម៉ាឡេស៊ីដណ្ដើម
បានពានរង្វាន់លេខ ៣​៕


ប្រតិកម្មទៅវិញ

ផ្សេងៗ