ជំនួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន៖រួមចំណែកកសាងទំនុកទុកចិត្តជាក់ស្ដែង
|
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន៖រួមចំណែកកសាងទំនុកទុកចិត្តជាក់ស្ដែង |
(VOV)_កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ចិនលើក
ទី៣ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១មិនាឆ្នាំ២០១៦ នៅខេត្ត Lang
Son (វៀតណាម) និងខេត្ត QuangXi ( ចិន)។ កម្មវិធីនេះត្រូវបានវាយតំលៃដើរតួនា
ទីដ៏សែនសំខាន់ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសនេះ
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ទោ Nguyen Chi Vinh បានអះអាងថា៖ កិច្ចសហប្រតិបត្តិការការពារជាតិ ជាវិស័យដ៏សែនសំខាន់ ក្នុងទំនាក់
ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ វៀតណាម-ចិន ដើម្បីកសាង
ទំនុកទុកចិត្តជាក់ស្ដែង ដើម្បីជំរុញទំនាក់ទំនងផ្សេងៗទៀត។
“ ជំនួបប្រាស្រ័យការពារជាតិ ព្រំដែន ដើរតួនាទីដ៏សែនសំខាន់ ក្នុងបណ្ដា
ខ្លឹមសារសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន។ ភាគីទាំងពីរបាន
មានសកម្មភាពជាក់ស្ដែងជាច្រើន ដែលក្នុងនោះមានការផ្លាស់ប្តូរពិភាក្សាដ៏ស្មោះ
ត្រង់ ដើម្បីការពារសន្តិសុខនៅក្នុងតំបន់ព្រំដែនផង និងមានកិច្ចសហប្រតិបត្តិការ
ផ្សេងៗ ជួយឧបត្ថម្ភប្រជាជននៅតំបន់ព្រំដែនអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបង្កើន
ជំនួបប្រាស្រ័យទៀតផង។”
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ព្រំដែនវៀតណាម-ចិន ឆ្នាំ ២០១៦
ដោយមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលរបស់កងទ័ពនៃប្រទេសទាំងពីរ ដូចជា៖
រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អគ្គសេនាធិការ និងអគ្គនាយក នាយកដ្ឋាននយោបាយ៕