ជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៨ បានប្រព្រឹត្តទៅនាថ្ងៃទី ១១មេសា
(VOVWORLD) - ថ្ងៃ ១១ មេសា នេះ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី ៨ បានប្រព្រឹត្តទៅនៅខេត្ត Lao Cai (វៀតណាម) និងខេត្ត Yunnan (ចិន)។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១១ និង ១២ មេសា។
ពិធីស្វាគមន៍គណៈប្រតិភូចិនបានប្រព្រឹត្តទៅនៅបន្ទាត់ព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីការពារជាតិចិននឹងចូលរួមពិធីស្វាគមន៍។ កម្មវិធីជួបប្រាស្រ័យនៅខេត្ត Lao Cai មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិធីគោរព លាបពណ៌លើបង្គោល ដាំដើមឈើមិត្តភាព; ពិធីសម្ពោធផ្ទះវប្បធម៌មិត្តភាព Ban Phiet; ទស្សនាសាលាបឋមសិក្សា Kim Dong; ទស្សនាស្ថានីយ៍ព្រំដែនច្រកទ្វារអន្តរជាតិ Lao Cai; កិច្ចប្រជុំចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ...។
មុននោះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត ណាម-ចិនលើកទី៨ នាយកដ្ឋានពេទ្យយោធាបានអនុវត្តសកម្មភាពពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាជននៅតំបន់ព្រំដែនខេត្ត Lao Cai។ កម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យយោធាជាង ៧០នាក់ បានពិនិត្យសុខភាព ផ្តល់ការណែនាំអំពីរបបការពារ និងព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋជិត ៧០០នាក់៕