ជំនួបប្រាស្រ័យមិត្តភាពកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព
|
ជំនួបប្រាស្រ័យមិត្តភាពកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព |
(VOV)_អនុវត្តតាមការព្រមព្រៀង រវាងក្រសួងការពារជាតិ វៀតណាមនិងចិន
ចាប់បីថ្ងៃទី២៨ ដល់ថ្ងៃទី៣១មិនា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋមន្ត្រីក្រ
សួងការពារជាតិចិន បានអញ្ជើញជាសហអធិបតីជំនួបប្រាស្រ័យមិត្តភាពការពារ
ជាតិតំបន់ព្រំដែនវៀតណាម-ចិន លើកទី៣ នៅខេត្ត Lang Son ( វៀតណាម) និង
ខេត្ត Guangxi(ចិន)។ ក្នុងក្របខ័ណ្ឌកម្មវិធីនេះ នារសៀលថ្ងៃទី២៨មិនា នៅទីក្រុង
Lang Son ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ វៀតណាមនិងចិន បានអញ្ជើញចូលរួម
ជំនួបពិភាក្សាមិត្តភាព ការពារជាតិ ព្រំដែនវៀតណាម-ចិន លើកទី៣ ឆ្នាំ ២០១៦។
ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកច្បាស់ថា៖ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ព្រំ
ដែន វៀតណាមនិងចិន គឺដើម្បីបង្កើនទំនុកទុកចិត្ត មនោសញ្ជេតនាមិត្តភាព សា
មគ្គីភាពរវាងប្រជាជន កងទ័ពនៃប្រទេសទាំងពីរនិយាយរួម រវាងរដ្ឋអំណាចតំបន់
ប្រជាជននៅតំបន់ព្រំដែន និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយ
ដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកប្រឆាំងនឹងពាក្យបង្ខូចទំនាក់ទំនងមិត្តភាព
វៀតណាម-ចិនរបស់បណ្ដាកងកម្លាំងអមិត្ត។ រីឯ ឧត្តមសេនីយ៍ឯក Goujia Jianshe
អនុសេនាធិការរង សេនាធិការដ្ឋាន បក្សទ័ពមជ្ឈឹមចិន បានសង្កត់ធ្ងន់ថា៖ សកម្ម
ភាពជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាមនិងចិនត្រូវពង្រឹង
និងពង្រីក ដើម្បីបង្កើតគ្រឹះដ្ឋានរឹងមាំ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិ
វឌ្ឍន៍។ បណ្ដាបទសន្ទរកថារបស់ភាគីទាំងពីរនៅទីនេះ សុទ្ធតែបានអះអាងនូវការ
ប្តេជ្ញាចិត្តកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
យូរអង្វែងនិងប្រកបដោយនិរន្តរភាព៕