ជំនួបប្រាស្រ័យវិចិត្រសិល្បះក្នុងឱកាសមហាពិធីបុណ្យសែនក្បាលទឹក” កតញ្ញូតាធម៌និងជនជាតិ”

(VOVWORLD) -កម្មវិធីជួបប្រាស្រ័យវិចិត្រសិល្បះអបអរសាទរមហាពិធីបុណ្យ សែនក្បាលទឹក ឆ្នាំ ២០១៧ដោយប្រធានបទ៖ ” កតញ្ញូតាធម៌និងជនជាតិ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣១សីហានៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការជំនឿសាសនា
ជំនួបប្រាស្រ័យវិចិត្រសិល្បះក្នុងឱកាសមហាពិធីបុណ្យសែនក្បាលទឹក” កតញ្ញូតាធម៌និងជនជាតិ” - ảnh 1ជំនួបប្រាស្រ័យវិចិត្រសិល្បះក្នុងឱកាសមហាពិធីបុណ្យសែនក្បាលទឹក” កតញ្ញូតាធម៌និងជនជាតិ” 

កម្មវិធីជួបប្រាស្រ័យវិចិត្រសិល្បះអបអរសាទរមហាពិធីបុណ្យ សែនក្បាលទឹក ឆ្នាំ ២០១៧ដោយប្រធានបទ៖ ” កតញ្ញូតាធម៌និងជនជាតិ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣១សីហានៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការជំនឿសាសនា រដ្ឋាភិបាលលោក Bui Thanh Ha បានលើកច្បាស់ថា៖ ពិធីបុណ្យ សែនក្បាលទឹក តាំងពីយូរណាស់មកហើយ មិនគ្រាន់តែជាពិធីបុណ្យធំមួយរបស់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងជា”ពិធីបុណ្យមួយពោពេញទៅដោយមនោសញ្ជេតនា”សមស្របជាមួយប្រពៃណី”ផឹកទឹកនឹកដល់ប្រភពដើម”របស់ ប្រជាជាតិវៀតណាមទៀតផង។ លោកក៏បានអោយដឹងថែមទៀតថា៖ ក្នុងរយៈពេលកន្លងទៅ អ្នកមុខអ្នកការ  ពុទ្ធសាសនិក បានរៀបចំសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា៖ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះបណ្ដាគ្រួសារគោលនយោបាយ អ្នកចាស់ជរា កុមារកំព្រា…លៗ។ 

ក៏ក្នុងកម្មវិធីនេះដែរ គណៈចាត់តាំងបានលើកសរសើរបណ្ដាគំរូអំពីកតញ្ញូតាធម៌ និងជូនអំណោយចំពោះគ្រួសារគោលនយោបាយ អ្នកមានគុណបំណាចចំពោះប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ