ជំនួបប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនឆ្នាំ២០១៥បានបញ្ចប់ប្រកបដោយល្អប្រសើរ
|
ជំនួបប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនឆ្នាំ២០១៥បានបញ្ចប់ប្រកបដោយល្អប្រសើរ |
(VOV)_ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ ដោយសកម្មភាពមានអត្ថន័យជា
ច្រើន នាយប់ថ្ងៃទី៣០សីហា នៅទីក្រុង Hoi An ខេត្ត Quang Nam និងបណ្ដាតំបន់
ចងមេត្រីភាពរបស់ជប៉ុន បានចូលរួមពិធីបិទជំនួបប្រាស្រ័យវប្បធម៌ Hoi An-ជប៉ុន លើកទី១៣ ឆ្នាំ ២០១៥ ក្នុងបរិយាកាសកក់ក្តៅ មិត្តភាព។ ជំនួបប្រាស្រ័យ
វប្បធម៌ Hoi An-ជប៉ុន លើកនេះ មានសកម្មភាពប្រពៃណីជាច្រើន ដូចជា៖ ការតុប
តែងតាមតួអង្គក្នុងរឿងតុក្កតាជប៉ុន រាំ Yasakoi កាត់ក្រដាសសិល្បះ Kirigami និង
ថតរូបអនុស្សាវរីយ៍ជាមួយអាវ Yukata ។ លោក Nguyen Van Dung ប្រធានគណៈ
កម្មាធិការប្រជាជនទីក្រុងHoi An បានអោយដឹងថា៖
“ ជំនួបប្រាស្រ័យវប្បធម៌ Hoi An-ជប៉ុន នេះ បានផ្តល់អោយ Hoi An នូវឱ
កាសទាក់ទងនឹងវិស័យវប្បធម៌ផង វិស័យសេដ្ឋកិច្ចផង ហើយថែមទាំងជាបញ្ហាមនោសញ្ជេតនា ការដោះស្រាយបញ្ហានានាដែលទាក់ទិនដល់ការអភិវឌ្ឍន៍សេដ្ឋ
កិច្ច របស់ Hoi An ជាមួយទីក្រុងផ្សេងៗរបស់ជប៉ុន។ ក៏តាមរយៈជំនួបប្រាស្រ័យ
នេះ ប្រជាជនជប៉ុននឹងយល់ដឹងបន្ថែមអំពី Hoi An នៅប្រទេសវៀតណាមទៀតផង៕”