ជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី៤

(VOVWORLD) - នារសៀលថ្ងៃទី៦ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវលើកទី៤ ក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith។

ជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី៤ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith (រូបថត៖ TTXVN)

នៅទីនេះ ភាគីទាំង២បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភពពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសលោក Saleumxay Kommasith បានផ្លាស់ប្ដូរឯកសារគតិយុត្តសំខាន់ចំនួន២ស្ដីពីខ្សែព្រំដែនរួមនោះគឺ ពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនវៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ