ជំនួបពិភាក្សាអំពីរដ្ឋអំណាចតំបន់ក្នុងសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

ជំនួបពិភាក្សាអំពីរដ្ឋអំណាចតំបន់ក្នុងសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung(http://nguyensinhhung.net/)

(VOV)_នាព្រឹកថ្ងៃទី ២៨ សីហា នៅទីក្រុងហូជីមិញ គណះកម្មាធិការ សេចក្ដី
ព្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ បានរៀបចំជំនួបពិភាក្សា​អំពី រដ្ឋអំណាច
តំបន់ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។​ថ្លែងមតិនៅទីនេះ  ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​សង្កត់​ធ្ងន់ថា÷ ការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២លើកនេះ និងការ​បំពេញ​បន្ថែម​បណ្ដាការកំណត់​ច្បាប់គឺចាំបាច់ សមស្របទៅនឹងសភាពការណ៍​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខ  ការពារប្រទេស របស់ប្រទេសជាតិ និង​ដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ 
ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានអះអាងថា÷

          “ រដ្ឋអំណាចតំបន់ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់បំផុត ក្នុង​ក្បាលម់ាស៊ីនរដ្ឋ ដែលបានរៀបចំពីមុនមក។ នាបច្ចុប្បន្ន សភាពការណ៍ជាក់ស្ដែង​របស់ប្រទេសជាតិបានទាមទារអោយយើងត្រូវធ្វើវិសោធនកម្មអោយសមស្របដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ