ជំនួបពិភាគ្សាជាន់ខ្ពស់វៀតណាម-ជប៉ុន
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោកNguyen Xuan Phuc នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែមករាឆ្នាំ
២០១៧។ បន្ទាប់ពីពិធីទទួលស្វាគមន៍យ៉ាងឱឡារិកនារសៀលថ្ងៃទី១៦មករានៅទី ក្រុងហាណូយមក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមភាគីលោក
Shizo Abe បានអនុវត្តកិច្ចចរចារ។ នៅក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃជំនួប ចរចារដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦មករា នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា ជប៉ុនកំពុជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ
(ODA) ធំបំផុតសម្រាប់វៀតណាម វិនិយោគិនបរទេសធំទី៣ ទេសចរណ៍ឈរ
លំដាប់ ទី៣និងពាណិជ្ជកម្មឈរលំដាប់ទី៤នៅវៀតណាម។ នៅក្នុងជំនួបចរចារ
នេះ ភាគី ទាំងពីរបានពិភាគ្សាលើវិធានការមួយចំនួនសំដៅជម្រុញវិស័យសេដ្ឋ
កិច្ចនិងព្រម ព្រៀងគ្នាលើវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរទើបនឹងបាន
ចុះហត្ថលេខា។
|
ទិដ្ឋភាពនៃជំនួបចរចារ |
ភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវណ្តាវេទិកាអន្តរ
ជាតិ នឹងរួមសហការជាមួយវៀតណាមដើម្បីវៀតណាមរៀបចំប្រកបដោយជោគ
ជ័យនូវសន្និសីទ APEC ឆ្នាំ២០១៧។ ភាគីទាំងពីរក៏បានឯកភាពអំពីសារៈសំខាន់
នៃការធានាសន្តិភាព សន្តិសុខ សុវត្ថភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅ
សមុទ្រខាងកើត ជម្រុញការដោះស្រាយជម្លោះដោយសន្តិវិធី ប្រតិបត្តតាមច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ
១០៨២ ព្រមទាំងអនុវត្តត្រឹមត្រូវនូវសេចក្តីច្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់
ភាគីនានានៅ សមុទ្រខាងកើត (DOC) ឈានដល់សម្រេចយ៉ាងឆាប់ៗនូវក្រមប្រ
តិបត្តិសម្រាប់ភាគី នានានៅសមុទ្រខាងកើត (COC)ផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe បានឲ្យដឹងថា ជប៉ុនយកចិត្ត ទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ នេះជាដំណើរទស្សនកិច្ចវៀតណាម លើកទី៣របស់លោក Abe ក្នុងឋានៈជានាយករដ្ឋមន្ត្រីជប៉ុន។ នាយករដ្ឋមន្ត្រីឲ្យដឹង
ថា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងវៀតណាម
និងធ្វើឲ្យស៊ីជម្រៅនូវថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ពីរ៕