ជំនួបមុខជាមួយអ្នកជំនាញការសុខភិបាលរុស្ស៊ីដែលរក្សាទុកសាកសពរបស់លោកប្រធានហូជីមិញ

ជំនួបមុខជាមួយអ្នកជំនាញការសុខភិបាលរុស្ស៊ីដែលរក្សាទុកសាកសពរបស់លោកប្រធានហូជីមិញ - ảnh 1
ជំនួបមុខអ្នកជំនាញការសុខភិបាលរុស្ស៊ីដែលមានរក្សាទុកសាកសពរបស់លោកប្រធានហូជីមិញ (Image: VOV)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវារក្សាសាកសព របស់លោកប្រធានហូជីមិញ នាថ្ងៃទី ២៨ មេសា នៅស្ថានទូតវៀតណាមប្រចាំនៅ
សហព័ន្ធរុស្ស៊ីគណៈកម្មាធិការគ្រប់គ្រងប្រាង្គដម្កល់សពលោកប្រធានហូជីមិញបាន
រៀបចំជំនួបមុខជាមួយអ្នកជំនាញការសុខភិបាលសហព័ន្ធសូវៀតមុននេះនិងនា
សព្វថ្ងៃជាសហភាពរុស្ស៊ី​​ដែលមានការរួមវិភាគទានចូលក្នុងភារកិច្ចរក្សាទុកសាកសព​
លោកប្រធានហូជីមិញ។ សង្នងការនយោបាយបញ្ជាការដ្ឋានការពារប្រាង្គដម្កល់សព លោកប្រធានហូជីមិញ ឧត្តមសេនីយ៍ត្រី Pham Van Lap បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងត្រៀមរៀបចំឲ្យពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាលោក ប្រធានហូជីមិញទទួលមរណភាព។ ដោយហេតុនេះ យើងខ្ញុំមានគោលបំណងត
បស្នង សងគុណចំពោះអ្នកវិទ្យាសាស្ត្រសូវៀត ក៏ដូចជា អ្នកវិទ្យាសាស្ត្ររបស់
សហព័ន្ធរុស្ស៊ី នាបច្ចុប្បន្ន ដែលរួមជាមួយយើងរក្សាសាកសពរបស់លោកប្រធាន
ហូជីមិញក្នុងរយៈ ពេលតស៊ូដ៏ឃោឃៅ។ ទោះបីជាស្ថានភាពនាអតីតកាលជួបការ
លំបាកជាច្រើនក្តី ប៉ុន្តែ អ្នកវិទ្យាសាស្ត្រស៊ូវៀតបានរួមដៃជាមួយយើងខ្ញុំជំនះ
ពុះពារលើរាល់ការលំបាកដើម្បី រក្សាសាកសពរបស់លោកប្រធានហូជីមិញ។”

ក៏ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី Pham Van Lap និងឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅរុស្ស៊ី លោក Pham Xuan Son បានប្រគល់គ្រឿងឥស្សរិយយសហូជីមិញ
និងអំណោយសំរាប់បណ្ដាអ្នកវិទ្យាសាស្ត្រអ្នកជំនាញការសុខាភិបាលរបស់រុស្ស៊ី
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ