ជំនួបមុខអំពីការងារឃោសនាក្នុងសហគមន៍ជនជាតិសាសនាក្នុងខេត្ត Hau Giang
ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មិថុនា គណៈកម្មាធិការទទួលបន្ទុកណាមបូខាង
លិច គួបផ្សំជាមួយគណៈកម្មការជនជាតិនិងគណៈកម្មាធិការឃោសនាអប់រំខេត្ត
Hau Giang បានរៀបចំជំនួបមុខអំពីការងារឃោសនាក្នុងសហគមន៍ជនជាតិសាសនា
ក្នុងខេត្ត Hau Giang។ កម្មាភិបាលនៃគណៈកម្មការជនជាតិនិងគណៈកម្មាធិការ
ឃោសនាអប់រំរាយការណ៍ជាមួយបណ្ដាតំណាងអំពីសម្ឋិទិ ១០ ឆ្នាំ របស់
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់វាលទំនាប ទន្លេ Cuu Long ៨ ឆ្នាំអនុវត្ត
គោលនយោបាយជនជាតិ សាសនារបស់ខេត្ត Hau Giang និងទិសដៅដល់ឆ្នាំ
២០១៥។ ក្នុងរយៈពេលកន្លង ទៅ ខេត្ត Hau Giang បានវិនិយោគទឹកប្រាក់ចំនួនជាង
៩៧ ពាន់លានដុង ចូលក្នុងការអនុវត្តបណ្ដាកម្មវិធីសេដ្ឋកិច្ចសង្គមបំរើឲ្យឃុំនានា
ដែលមាន ស្ថានការណ៍លំបាកជាពិសេស៕