ជនបរទេសរំភើបចិត្តជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម

(VOVWORLD) - នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ គឺគ្រប់ទិសទីលើទូទាំង ប្រទេសវៀតណាមសុទ្ធតែត្រូវបានតុបតែងចម្រុះពណ៌ដោយផ្កាម៉ាកខៃ ផ្កា អង្គារសីល និងដើមឃ្វិត។ 

  មិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ជនបរទេសជាច្រើននាក់ដែលកំពុងរស់នៅ ធ្វើការនៅទីនេះ ក៏សុទ្ធតែមានការ ចាប់អារម្មណ៍ចំពោះបុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងមកដល់ទៀតផង។

        Sofia Kukkonen ជាវិចិត្រការិនីទេពកោសល្យមួយរូប ក្នុង ចំណោមវិចិត្រករសម័យកាលឆ្នើមបំផុតទាំង១០រូបរបស់ប្រទេសហ្វាំងឡង់ បាន ចែករំលែកថា នេះជាលើកដំបូងដែលគាត់ទទួលបុណ្យ Tet នៅ វៀតណាម ហើយ គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាស ប្រញាប់ប្រញាល់របស់ប្រជាជនវៀតណាមដែលត្រឡប់មកស្រុកកំណើតដើម្បីជួបជុំគ្នាជាមួយក្រុមគ្រួសារ។

        “បុណ្យ Tet ជាពេលវេលាដែលខ្ញុំបានបរិភោគនូវម្ហូបអាហារប្រពៃណី របស់វៀតណាម ជាពិសេសគឺនំអន្សម។ ខ្ញុំចូលចិត្តអត្ថន័យរបស់រឿងនិទានស្ដីពី នំអន្សមវៀតណាមយ៉ាងខ្លាំងណាស់”។ នេះជាការសំណេះសំណាលរបស់លោក Bobby Webber សញ្ជាតិអូស្ត្រាលី។ លោករូបនេះបានធ្វើការនៅវៀតណាម ក្នុងរយៈពេល៣ឆ្នាំ និងទទួលបុណ្យ Tet វៀតណាមបាន២ដងហើយ។ លោកឲ្យ ដឹងថា ក្នុងប៉ុន្មានថ្ងៃនេះ ពេលចុះទៅវិថី លោកបានឃើញបរិយាកាសសប្បាយ អ៊ូអររបស់ជនវៀតណាម ដោយសារមនុស្សគ្រប់រូបសុទ្ធតែទៅទិញខោអាវថ្មី ម្ហូប អាហារប្រពៃណី និងបោសសម្អាត តុបតែងផ្ទះសម្បែងរបស់ខ្លួនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ