ជំនួបរបស់ក្រុមបេសកម្មពិសេសទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនមិនទទួលបានផលទ្ធផលជាក់ស្តែង
|
ជំនួបរបស់ក្រុមបេសកម្មពិសេសទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនមិនទទួលបានផលទ្ធផលជាក់ស្តែង (Image: VNA) |
(VOVworld) – ជំនួបជាបន្តរបស់ក្រុមជំនាញចំណុះក្រុមបេសកម្មពិសេសទទួលបន្ទុក ដោះស្រាយបញ្ហាភាគអាគ្នេយ៍អ៊ុយក្រែនបានបិទបញ្ចប់នៅរដ្ឋធានី Minsk របស់
បេឡារុស នាថ្ងៃទី ២ មិថុនា ដោយមិនទទួលបានលទ្ធផលជាក់ស្តែងណាមួយឡើយ។ តំណាងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ទទួលបន្ទុកបញ្ហានៅ
អ៊ុយក្រែន លោកស្រី Heidi Tagliavini បានសង្កត់ធ្ងន់ថា៖ ប្រការនានាកំពុងតែអភិវឌ្ឍន៍
តាមនិន្នាការល្អប្រសើ ប៉ុន្តែ មិនអាចដោះស្រាយបញ្ហាទាំងអស់ក្នុងជំនួបតែមួយបាន
ឡើយ។ រីឯខ្លួនវិញ តំណាងនៃ សាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk
លោក Denis Pushilin បានចាត់ទុក ថា៖ ទោះបីជានៅមានការខ្វែងគំនិតមួយចំនួនក្តី
ប៉ុន្តែ ភាគីនានាបានដោះស្រាយរាល់ បញ្ហាមានចរិតលក្ខណៈស្ថាបណា។ តាមគំរង បណ្ដាជំនួបជាបន្តនឹងត្រូវបានរៀបចំ ឡើង នាថ្ងៃទី ១៦ និងទី ២៣ មិថុនា ខាងមុខ៕