ជំនួបសំណេះសំណាល៖ការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ ជំនួបសំណេះសំណាលដោយប្រធានបទ“ផ្លាស់
ប្ដូរថ្មីរូបសណ្ឋានកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ” ក្នុងដំណាក់កាល២០១៦-២០២០ ត្រូវបានរៀបចំឡើង។

ជំនួបសំណេះសំណាល៖ការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1


នៅជំនួបនេះ វាគ្មិននៅក្នុងនិងក្រៅប្រទេសបានប្រមូលផ្ដុំពិភាគ្សា នាំចេញដំណោះ
ស្រាយធំៗសំដៅជំរុញការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនផ្សាភ្ជាប់នឹងការរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាលខាងមុខ។ក្នុងនោះផ្ដោត
សំខាន់ទៅលើបញ្ហាដូចជា រូបសណ្ឋាណកំណើនសេដ្ឋកិច្ចសំរាប់បណ្ដាឆ្នាំខាង
មុខនេះ វិធីសាស្ត្រ យុទ្ធសាស្ត្រនិងគោលដៅកំណើន។រាល់មតិដែលបានរួម
វិភាគទានរបស់តំណាងទាំងឡាយនឹងត្រូវបានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម
ជ្រើសរើសដើម្បីមានបន្ថែមមូលដ្ឋានជាក់ស្ដែង សំដៅធ្វើសេនាធិការសំរាប់
មជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាអំពីបញ្ហាធំៗនិងយុទ្ធសាស្រ្តមួយ
ចំនួនស្ដីពីការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាលខាងមុខ រួមចំណែកក្នុងការកសាងឯក
សារមហាសន្និបាតលើកទី១២របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ