ជំនួបសំណេះសំណាល់ស្តីពីកិច្ចការតសូរំដោះជាតិរបស់វៀតណាមនៅបារាំង
|
ទិដ្ឋភាពនៃជំនួបសំណេះសំណាល (រូបថតៈTTXVN ) |
(VOVworld)-ក្នុងឱកាសរំកលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
និងខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ នាថ្ងៃទី១១មេ សានៅ
ទីក្រុងបារីសបារាំង សមាគមនៃបណ្តាមិត្តរវស់ Léo Figuères (ALF) បានសហការ
ជាមួយស្ថាន ទូតវៀតណាមប្រចាំនៅបារាំងរៀបចំជំនួបសំណេះសំណាល់ ដោយ
ប្រធានបទ“វៀតណាមពីការតស៊ូរំដោះជាតិរហូតដល់បច្ចុប្បន្ន”។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានឲ្យដឹងថា
ក្នុងអំឡុង ៣០ឆ្នាំការពារខឿនឯករាជសេរីភាព ប្រជាជន វៀតណាមត្រូវឆ្លងកាត់
សង្គ្រាមដ៏កាចសាហាវចំនួន២ ក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភព លោក។ លោក
Nguyen Ngoc Son ក៏បានសង្កត់ធ្ងន់ទៅលើរាល់សមិទ្ធិដ៏ធំធេង ដែលវៀតណាម
ទទួលបាន តាំងពីពេលដំណើរការអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីកាលពីឆ្នាំ១៩៨៦មក។ តាមលោកឯកអគ្គរដ្ឋទូតថា ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងកសាងប្រទេសជាតិ អាស្រ័យដោយមានគោលមាគ៌ាមដិវត្តន៍ត្រឹមត្រូវ បក្សកុម្មុយនិស្តវៀតណាម
ប្រមូលផ្តុំបានកម្លាំងពលំសាមគ្គីជាតិ ព្រមទាំងពង្រីកបានការជួយឧបត្ថម្ភ ដ៏ស្មោះសរពីមិត្តភក្តិអន្តរជាតិទៀតផង៕