ជំនួបសន្ទនាជាន់ខ្ពស់វៀតណាម-ប៉េរូ
|
ជំនួបសន្ទនាជាន់ខ្ពស់វៀតណាម-ប៉េរូ |
(VOV)_នាថ្ងៃទី១៨វិច្ឆិកា នៅវិមានប្រធានាធិបតីប៉េរូ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang និងប្រធានាធិបតីប៉េរូ លោក Pedro Paplo Kuczynsky បាន
ដំណើការចរចារ ក្នុងបរិយាកាសមិត្តភាពនិងយោគយល់គ្នា។ នៅទីនេះ ថ្នាក់ដឹកនាំ
ទាំងពីររូប បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញការចុះ
ហត្ថលេលេខាលើកិច្ចព្រមព្រៀងនានា ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ពិសេសគឺអំពីទូរគមនាគមន៍និងប្រេងឧស្ម័ន។ ថ្នាក់ដឹកនាំទាំងពីររូបក៏
បានឯកភាពខំប្រឹងប្រែងបង្កលក្ខណះងាយស្រួលដើម្បីសហគ្រាសនៃប្រទេសទាំងពីរ
បានជ្រៀតចូលក្នុងទីផ្សារអាំស៊ីអាគ្នេយ៍ និងអាមេរិកឡាទិន។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីប៉េរូ លោក Pedro Paplo
Kuczynsky ក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបាន
យកចិត្តទុកដាក់ដូចគ្នា៕