ជំនួបសន្ទនាស្តីអំពីទំនាក់ទំនងវៀតណាម- ម៉ិចស៊ិកូនិងឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម

ជំនួបសន្ទនាស្តីអំពីទំនាក់ទំនងវៀតណាម- ម៉ិចស៊ិកូនិងឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម - ảnh 1
ជំនួបសន្ទនាស្តីអំពីទំនាក់ទំនងវៀតណាម- ម៉ិចស៊ិកូនិងឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម

(VOV)_ក្នុងក្របខ័ណ្ឌ៖សប្ដាហ៍វៀតណាមនៅម៉ិចស៊ិកូ ដែលកំពុងប្រព្រឹត្តទៅ
នៅរដ្ឋធានីប្រទេសនេះ គណៈកម្មាធិការកិច្ចការបរទេស អាស៊ី-ប៉ាស៊ីហ្វីក ​នៃ​ព្រឹទ្ធ
សភាម៉ិចស៊ិកូ បានរួមសហការជាមួយស្ថានទូតវៀតណាម រៀបចំជំនួប​សន្ទនា ស្ដីពី
 ទំនាក់ទំនងទ្វេភាគី និងឧទ្ទេសនាមអំពីមុខម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះ
ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃកន្លងទៅ ដោយមានការចូលរួម​ជាច្រើនកុះកររបស់
មន្ត្រី អ្នកស្រាវជ្រាវ និស្សិត និងមិត្តភក្តិអន្តរជាតិ។

          ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ិកូ Le Linh Lan
បានអះអាងនូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ បើកទូលាយរបស់វៀត
ណាម បណ្ដាសក្ដានុភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការ ជាពិសេសគឺអំពី​សេដ្ឋកិច្ច រវាងវៀតណាម ជាមួយម៉ិចស៊ិកូនិយាយដោយឡែក និងក្នុងទំនាក់​ទំនង
រវាងអាស៊ាន ជាមួយសម្ព័ន្ធភាពប៉ាស៊ីហ្វីកនិយាយរួម។ ទន្ទឹមនឹងនោះ ​ឯកអគ្គរដ្ឋ
ទូតក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
នេះឡើងកំរិតថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ