ជំនួបសន្ទនាអំពីសន្តិសុខសមុទ្រលើកទី២
|
គ្រប់ក្រសួង ស្ថាប័នរបស់វៀតណាមត្រូវលើកកំពស់ចំណេះដឹងអំពីនាវាចរណ៍ និងដោះស្រាយករណីជួយសង្គ្រោះលើសមុទ្រ(TTXVN) |
(VOV)_នាថ្ងៃទី ១០ មិនា នៅរដ្ឋធានីហាណូយ បញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀត
ណាមបានរួមសហការជាមួយស្ថាប័នកាត់បន្ថយការគំរាមគំហែងការពារជាតិអាមេរិក
បានរៀបចំជំនួបប្រាស្រ័យពិភាក្សាអំពីសន្តិសុខសមុទ្រលើកទី២។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី Nguyen Van Tuong នាយកស្នងការនយោបាយ បញ្ជាការដ្ឋានប៉ូ
លីសសមុទ្រវៀតណាមបានលើកច្បាស់ថា៖ គោលដៅក្នុងជំនួបលើកនេះគឺជំរុញការរួមសហការ និងផ្លាស់ប្តូរព័ត៍មានរវាងស្ថាប័នអនុវត្តច្បាប់លើសមុទ្រ និងគ្រប់ក្រសួង ស្ថាប័នរបស់វៀតណាមត្រូវលើកកំពស់ចំណេះដឹងអំពីនាវាចរណ៍ និងដោះ
ស្រាយ ករណីជួយសង្គ្រោះលើសមុទ្រ និងអនុវត្តច្បាប់លើសមុទ្រ។ បណ្ដាដំណាង បានសង្កត់ធ្ងន់ថា៖ ការធ្វើសមាហរណកម្ម សហប្រតិបត្តិការជានិន្នការធំនាបច្ចុប្បន្ន ដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខលើទូទាំងពិភពលោក ដែលក្នុងនោះមានបញ្ហា
សន្តិសុខ សុវត្ថិភាពលើសមុទ្រផងដែរ៕