ជំនួបសន្ទនា Shangri La 2017៖ ស្វែងរកគ្រឹះដ្ឋានរួមសំរាប់សន្តិសុខសំរាប់តំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) -ស្វែងរកគ្រឹះដ្ឋានរួមសំរាប់សន្តិសុខសំរាប់តំបន់ ជាខ្លឹមសារមួយ ក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សានៅក្នុងជំនួបសន្ទនា Shangri La លើកទី១៦ ឆ្នាំ ២០១៧ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh |
ស្វែងរកគ្រឹះដ្ឋានរួមសំរាប់សន្តិសុខសំរាប់តំបន់ ជាខ្លឹមសារមួយ ក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សានៅក្នុងជំនួបសន្ទនា Shangri La លើកទី១៦ ឆ្នាំ ២០១៧ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។ នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី៤ មិថុនា តំណាងមួយចំនួននៅអាស៊ីអាគ្នេយ៍ បានបង្ហាញទស្សនះ វាយតំលៃអំពីបញ្ហាសន្តិសុខលេចធ្លោក្នុងតំបន់ និងនាំចេញដំណោះស្រាយមួយចំនួន។
ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ហើយគ្មានប្រទេសណាមួយអាចដោះស្រាយដោយខ្លួនបានទេ។ បណ្ដាបញ្ហាឆ្លងដែន ត្រូវមានកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ។ ដើម្បីដោះស្រាយបានបញ្ហានេះ អាស៊ានត្រូវរួមសហការជាមួយគ្នា និងបណ្ដាដៃគូ ក្នុងក្របខ័ណ្ឌយន្តការសហប្រតិបត្តិការពហុភាគី។
ក៏ក្នុងក្របខ័ណ្ឌជំនួបសន្ទនា Shangri La ២០១៧ នាព្រឹកថ្ងៃទី៤មិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក មានជំនួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ានផងដែរ៕