ជនប៉ាឡេស្ទីនជាច្រើននាក់រងរបួសក្នុងការប៉ះទង្គិចជាមួយកំលាំងអ៊ីស្រាអែលនៅវិការ Al Aqsa
|
ជនប៉ាឡេស្ទីនជាច្រើននាក់រងរបួសក្នុងការប៉ះទង្គិចជាមួយកំលាំងអ៊ីស្រាអែលនៅវិការ Al Aqsa (VNA) |
(VOVworld) – មនុស្សជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ១៨ នាក់បានរង
របួសនៅវិហារឥស្លាម Al Aqsa ក្នុងការប៉ះទង្គិចរវាងជនប៉ាឡេស្ទីននិងបណ្ដា
កំលាំងអ៊ីស្រាអែលដែលកំពុងការពារជនហ្ស៊ីបរាប់រាយនាក់ចូលរួមពិធីបុណ្យ
Tisha B’av។ សាក្សីនានាបានឲ្យដឹងថា៖ គេបានឃើញបណ្ដាជនអ៊ីស្រាអែល
បានដំណើរការពិធីការហ្ស៊ីបក្នុងវិហារ ហើយប្រការនេះបានរំលោភទៅលើកិច្ច
ព្រមព្រៀងអំពីការហាមឃាត់ជនអ៊ីស្រាអែលដំណើរការបួងសួងនៅទីនេះ។
កំលាំងប៉ូលីសអ៊ីស្រាអែលបានដាក់កំហិតជនឥស្លាមទៅបួងសួងនៅវិហារពោល
ខាងលើ។ អ្នកនាំពាក្យកំលាំងប៉ូលីសអ៊ីស្រាអែល លោក Luba al-Samri បានឲ្យ
ដឹងថា៖ មានភ្ញៀវទេសចរណ៍ជាជនបរទេសនិងមានជាជនឥស្លាមបានទៅ
ទស្សនាវិហារនេះនាព្រឹកថ្ងៃទី ១៣ សីហា ហើយភ្ញៀវទេសចរជាជនហ្ស៊ីបត្រូវ
បានឃាត់ឃាំងបន្ទាប់ពីគេរំលោភលើបទបញ្ជានៅវិហារ៕