ជូនពលរដ្ឋវៀតណាមជាង៣០០នាក់ពីស៊ុយអែតនិងហ្វាំងឡង់វិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - ជើងហោះហើរនេះត្រូវបានធានាលក្ខខ័ណ្ឌដ៏តឹងរឹងអំពីសន្តិសុខ សុវត្ថិ ភាព ក៏ដូចជាគោរពតាមបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ផងដែរ។ 
ជូនពលរដ្ឋវៀតណាមជាង៣០០នាក់ពីស៊ុយអែតនិងហ្វាំងឡង់វិលត្រឡប់មកប្រទេសវិញ - ảnh 1 ពលរដ្ឋវៀតណាមនៅឯបរទេសមុនពេលចេញដំណើរវិលត្រឡប់មកប្រទេសវិញ។

ក្នុងថ្ងៃទី៥និងថ្ងៃទី៦ មិថុនា បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់វៀត ណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅស៊ុយអែត ហ្វាំងឡង់និងប្រទេស អឺរ៉ុបផ្សេងៗទៀត រួមជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បាន សហការជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី រៀបចំជើងហោះ ហើរដឹកពលរដ្ឋវៀតណាមជាង៣០០នាក់វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាពពីព្រលានយន្តហោះនៅទីក្រុង Stockholm និងទីក្រុង Helsinki។ អ្នកដំណើរតាមជើងហោះហើរនេះមានសិស្សានុសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា ឬជួបការលំបាកខាងលំនៅដ្ឋាន កុមារមានអាយុ ក្រោម១៨ឆ្នាំ (ក្នុងនោះមានទារក) ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ភ្ញៀវ ទេសចរណ៍ និងពលករដែលបានអស់សុពលភាពទិដ្ឋាការនិងកិច្ចសន្យា ការងារនៅតាមប្រទេសអឺរ៉ុបជាច្រើនដូចជា ស៊ុយអែត ហ្វាំងឡង់ ន័រវេស ដាណឺម៉ាក ប៉ូឡួញ ឆែក និងហុងគ្រី ជាដើម។

ជើងហោះហើរនេះត្រូវបានធានាលក្ខខ័ណ្ឌដ៏តឹងរឹងអំពីសន្តិសុខ សុវត្ថិ ភាព ក៏ដូចជាគោរពតាមបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ផងដែរ។ ក្រោយពីការចុះចតនៅព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ អ្នកធ្វើដំណើរតាមជើងហោះហើរគ្រប់រូបសុទ្ធតែត្រូវបានត្រួតពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ