ជនភៀសខ្លួននៅលើកោះនៅប្រទេសក្រិកបន្តកើនឡើងយ៉ាងខ្លាំង

(VOVWORLD) -នៅកោះ Samos ជាមជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដែល អាចផ្ទុកបានមនុស្ស ចំនួន ៦៥០ នាក់ ប៉ុណ្ណោះ ប៉ុន្តែចំនួនជនភៀសខ្លួនដែលរស់នៅទីនេះមានចំនួនជាង ៦ ដងហើយ ពោលគឺមានមនុស្សចំនួន ៤០០០ នាក់។
ជនភៀសខ្លួននៅលើកោះនៅប្រទេសក្រិកបន្តកើនឡើងយ៉ាងខ្លាំង - ảnh 1 ជនអន្តោរប្រវេសន៍តម្រង់ជួរទទួលម្ហូបអាហារនៅជំរុំជនភៀសខ្លួននៅភាគខាងជើងភូមិ Idomeni ប្រទេសក្រិក។ (ប្រភព៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជន ភៀសខ្លួន (UNHCR) ទើបនឹងបានប្រកាសថា អាជ្ញាធរក្រិកបានចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរសម្រាប់ ជនភៀសខ្លួនចំនួន ១១០០០នាក់ នៅលើកោះSamos និង Lesvos របស់ប្រទេសខ្លួន។ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរស្រាលភាពតាមតឹងអំពីទីជម្រកជនភៀសខ្លួននៅលើកោះរបស់ក្រិក ខណៈដែលរដូវរងារកំពុងខិតជិកមកដល់ ហើយចំនួនជនភៀសខ្លួនក៏កំពុងកើនឡើងផងដែរ។

នៅកោះ Samos ជាមជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដែល អាចផ្ទុកបានមនុស្ស ចំនួន ៦៥០ នាក់ ប៉ុណ្ណោះ ប៉ុន្តែចំនួនជនភៀសខ្លួនដែលរស់នៅទីនេះមានចំនួនជាង ៦ ដងហើយ ពោលគឺមានមនុស្សចំនួន ៤០០០ នាក់។ ទន្ទឹមនឹងនេះ នៅកោះ Lesvos វិញ ជនភៀសខ្លួនមានចំនួន ៦៥០០ នាក់ ពោលគឺ ចំនូនជនភៀសខ្លួនកើនឡើងជាង ៣ ដងប្រើប្រៀបនឹងលទ្ធភាពផ្ទុកមនុស្សនៅជ្ឈមណ្ឌលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ