ជនរួមជាតិខ្មែរសាមគ្គីគ្នាឆ្លងផុតរាល់ការលំបាកដើម្បីវឌ្ឍនភាពនៃប្រទេសជាតិ

ជនរួមជាតិខ្មែរសាមគ្គីគ្នាឆ្លងផុតរាល់ការលំបាកដើម្បីវឌ្ឍនភាពនៃប្រទេសជាតិ - ảnh 1
លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងពិធីជួបសំណេះសំណាល (រូបថតៈ Ngọc Thiện-TTXVN)


(VOVworld)- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិជាជនជាតិខ្មែរ នាព្រឹក
ថ្ងៃទី៥មេសា គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិចបានរៀបចំពិធីជួប សំណេះសំណាលអ្នកបដិវត្តជើងចាស់ ព្រះសង្ឃ ព្រះតេជគុណ ឧបស័ក ឧបា
សិការខេត្ត ក្រុង នានានៅវាលសណ្តទន្លេ Cuu Long ។ ថ្លែងមតិនៅទីនេះ ប្រធាន
គណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន
លើកសរសើរនូវការខំប្រឹង ប្រែងនិងស្មារតីសាមគ្គី ឆ្លងផុតរាល់ការលំបាករបស់
ជនរួមជាតិជាជនជាតិខ្មែរ  រាប់លាននាក់ដើម្បីការអភិវឌ្ឍន៍របស់ប្រទេសជាតិ
និយាយរួមនិងតំបន់​Nam Bo ខាងលិចនិយាយដោយឡែក។ លោក Nguyen Thien
Nhan បានលើកច្បាស់ថា៖

“ចំពោះមុខស្ថានភាពជាក់ស្តែងគឺទន្ទឹមជាមួយការលើកកំពស់ចំណេះវិជ្ជា និង
លើកស្ទួយជីវភាពរស់នៅប្រចំាថ្ងៃមក សង្ឃឹមថានាពេលខាងមុខ ជាពិសេស នៅទីប្រជុំជនដែលមានជនរួមជាតិខ្មែររស់នៅច្រើននោះ​គប្បីសាមគ្គីគ្នាផ្លាស់
ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍន៍រូបសណ្ឋានសហករបែបថ្មី ដើម្បីបន្សាំនឹង
បំរ៉ែបំរួលអាកាសធាតុ សំដៅជជម្រុញផលិតកម្មឲ្យមានភាពល្អប្រសើរថែម
ទៀត”។

ជនរួមជាតិខ្មែរសាមគ្គីគ្នាឆ្លងផុតរាល់ការលំបាកដើម្បីវឌ្ឍនភាពនៃប្រទេសជាតិ - ảnh 2
ព្រះតេជគុណ Dao Nhu ថ្លែងមតិនៅក្នុងការជួបជាមួយគណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិច (រូបថតៈNgọc Thiện-TTXVN )

      មុននោះ នារសៀលថ្ងៃទី៤មេសា លោក Nguyen Thien Nhan បានអញ្ជើញ ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីនៅវត្តពិទូឃោសរង្សីនៅខ័ណ្ឌ
Ninh  Kieu ទីក្រុង Can Tho ។​នៅទីនេះ​លោក Nguyen Thien Nhan បានជូនពរ
ឆ្នាំថ្មីដល់ឧបស័ក ឧបាសិការនៅវត្តពិទូឃោសរង្សីនិយាយដោយឡែកនិងជន
រួម ជាតិ ខ្មែរ Nam Bo ខាងលិចនិយាយរួម។ លោក Nguyen Thien Nhan បាន
លើក ច្បាស់ថា៖

“ជនរួមជាតិខ្មែរ Nam Bo​ខាងលិចកំពុងត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីរបស់
ខ្លួន ហើយថ្នាក់ដឹកនាំនៃតំបន់នានាក៏រួមជាមួយបងប្អូនជនរួមជាតិចូលរួមរៀបចំ
ផងដែរ។ ថ្ងៃនេះ យើងខ្ញុំសូមតាងនាមបក្ស រដ្ឋ និងគណៈកម្មាធិការបជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាម មកដល់ទីក្រុង Can Tho ដើម្បី ទទួលអំណរសប្បាយ
ជាមួយបងប្អូនមីងមា និងនាំមកជូនបងបងប្អូនជនរួមជាតិនូវមនោសញ្ចេតនា របស់ពលរដ្ឋវៀតណាម៩០លាននាក់ដែលទទួលសេចក្តីសប្បាយរីករាយជិត
ស្និទ្ធិស្នាលជាមួយជនរួមជាតិ Nam Bo ខាងលិច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ