ជនវៀតណាមចំនួន ៥ នាក់ត្រូវបាត់ខ្លួនក្នុងគ្រោះលិចនាវាដឹកទំនិញនៅជប៉ុន

(VOVWORLD) - នាបច្ចុប្បន្ន បញ្ជាការដ្ឋានបានបញ្ជូនយន្តហោះជាច្រើនគ្រឿង នាវាយាមល្បាតចំនូន ២ គ្រឿង រួមទាំងកងទ័ពជួយសង្គ្រោះជាច្រើននាក់ ដើម្បីស្វែងរក មនុស្សដែលបាត់ខ្លួន។
ជនវៀតណាមចំនួន ៥ នាក់ត្រូវបាត់ខ្លួនក្នុងគ្រោះលិចនាវាដឹកទំនិញនៅជប៉ុន - ảnh 1 (រូបថត៖ Reuters/VOV)

បញ្ជាការដ្ឋានសន្តិសុខសមុទ្រយោធភូមិភាគី ២ របស់ជប៉ុនកំពុងខិតខំប្រឹងប្រែងស្វែងរកនាវិកចំនួន ១៣ នាក់ ដែលត្រូវបាត់ខ្លួននៅលើនាវា GUO XING 1 បន្ទាប់ពីមានការប៉ះទង្គិចជាមួយនាវានេសាទត្រី ជប៉ុន។ ក្នុងចំណោមមនុស្ស ១៣ នាក់ដែលបាត់ខ្លួន គឺមានមនុស្សចំនួន ៥ នាក់ជានាវិកវៀតណាម។

នាបច្ចុប្បន្ន បញ្ជាការដ្ឋានបានបញ្ជូនយន្តហោះជាច្រើនគ្រឿង នាវាយាមល្បាតចំនូន ២ គ្រឿង រួមទាំងកងទ័ពជួយសង្គ្រោះជាច្រើននាក់ ដើម្បីស្វែងរក មនុស្សដែលបាត់ខ្លួន។

មុននេះ កាលពីយប់ថ្ងៃទី ២៩ ខែកុម្ភៈ នៅដែនសមុទ្រខេត្ត Aomori ជប៉ុន នាវាដឹកទំនិញ មួយគ្រឿងដែលមានលេខសម្គាល់ GUO XING 1 មានទំងន់
១ ៩៨៩ តោនបានប៉ះទង្គិចជាមួយនាវានេសាទត្រី Tomimaru លេខ ៨ ដែលមានទំងន់ ១៣៨ តោន។ ក្រោយពេលប៉ះទង្គិចគ្នាប្រមាណ ២០ នាទីមក នាវា GUO XING 1 ត្រូវបានពន្លិចផងដែរ។

យោងតាមបញ្ជាសន្តិសុខសមុទ្រ យោធភូមិភាគ ២ របស់ជប៉ុនថា ក្រុមនាវិកនៃនាវា GUO XING 1 មានសមាជិកចំនួន ១៤ នាក់ (សុទ្ធតែជាបរុស) ដែលក្នុងនោះមាន ជនជាតិចិន ៧ នាក់វៀតណាម ៦ នាក់និងហ្វីលីពីនម្នាក់។ ជនវៀតណាមម្នាក់ត្រូវបានជួយសង្គ្រោះ ហើយ ១៣ នាក់ផ្សេងទៀត នៅតែបាត់ខ្លួន។

ចំណែកឯនាវា Tomimaru លេខ ៨ មានក្រុមនាវិកចំនួន ១៥ នាក់ ដែលក្នុងនោះមានជនជាតិជប៉ុន ១៣ នាក់និងឥណ្ឌូណេស៊ី ២ នាក់។ ក្រុមនាវិកទាំងនេះគឺសុទ្ធតែមានសុវត្ថិភាព ហើយ គ្មាននរណាម្នាក់រងរបួសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ