ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1
ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

(VOV)_នាយប់ថ្ងៃទី២៦ មករា ជនវៀតណាមចំនួនជាង៥០០នាក់នៅទីក្រុង
បាងកក និងខេត្តជំវិញនានា នៅថៃ បានចូលរួមពិធីជួបប្រាស្រ័យ ទទួលនិទាឃ​
រដូវ ទទួលឆ្នាំថ្មី។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកក់ក្តៅ សប្បាយរីករាយ។
 ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Tat Thanh
 បានសង្កត់ធ្ងន់ថា៖ឆ្នាំ ២០១៦ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០​ទិវា​បង្កើត
ទំនាក់ទំនងការទូត វៀតណាមនិងថៃ ដូច្នេះ មានគោលបំណងថា៖ជនវៀតណាម
នៅទីនេះ រួមសហការជាមួយស្ថានទូតរៀបចំសកម្មភាពជាក់ស្ដែងអបអរសាទរ
ព្រឹត្តិការណ៍នេះ។ ឯកអគ្គរដ្ឋទូត Nguyen Tat Thanh ក៏បានស្នើដែរថា៖

 “ការជួយឧបត្ថម្ភប្រជាពលករដ្ឋ និងពលករវៀតណាមនៅថៃជាភារកិច្ច​របស់​ស្ថាន
ទូត​ក្តី ប៉ុន្តែ យើងខ្ញុំក៏មានគោលបំណងថា៖ ជនវៀតណាមនៅថៃជួយ​ឧបត្ថម្ភ និង
ចែក​រំលែក រួមវិភាគទានសកម្មភាពនេះដែរ។ នាពេលខាងមុខនេះកិច្ចសហប្រតិ
បត្តិការពល​​លករ​រវាងប្រទេសទាំងពីរចូលជាធរមាន បើកចេញឱកាសទៅធ្វើការ
នៅថៃ។ នេះ​គឺជាគោលការណ៍សំខាន់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូច្នេះ 
សង្ឃឹមថាបងប្អូននៅទីនេះគាំទ្រ និងជួយជ្រោមជ្រែង ដើម្បីគោលការណ៍នេះ
បានអនុវត្តប្រកបដោយល្អប្រសើរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ