VOV-រួមជាមួយប្រជាជនក្នុងប្រទេស ជនវៀតណាមនៅគ្រប់ទិសទីលើ
ពិភពលោក ក្នុងនោះមានជនវៀតណាមនៅបារាំងក៏យកចិត្តទុកដាក់ទៅលើ
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដែរ។ លោក Tran Bang សមាជិក គណៈប្រតិបត្តិការសមាគមជនវៀតណាមនៅបារាំងបានអះអាងថា បញ្ញាវន្ត វៀតណាមនៅបារាំងមានការយកចិត្តទុកដាក់ជាពិសេសដល់បញ្ហាចំនួន៣ក្នុង
រដ្ឋធម្មនុញ្ញ។ នោះគឺអធិបតេយ្យភាពព្រំដែនដែនដី តួនាទីរបស់វៀតណាមនិង ជីវភាពរស់នៅរបស់ប្រជាជន។
“ស្ថិតក្នុងដំបន់មួយមានបំរែបំរួលវៀតណាមរងឥទ្ធិពលជាច្រើនពីខាង
ក្រៅ។ ប្រការសំខាន់គឺរដ្ឋធម្មនុញ្ញថ្មីត្រូវជួយសង្គមទទួលបានវឌ្ឍន៍ភាពថ្មីបើ ប្រៀបនឹងរូបសណ្ឋានអភិវឌ្ឍន៍នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។”
|
ជនវៀតណាមនៅបារាំងបានរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ |
បងស្រី Nguyen Hong Ha ជាសិក្ខាកាមអំពីច្បាប់រដ្ឋធម្មនុញ្ញ ដែលបានធ្វើ
ការនៅតុលាការរដ្ឋធម្មនុញ្ញបារាំងក្នុងរយៈពេល៣ឆ្នាំកន្លងមកបានឲ្យដឹងថា៖
“ក្រោយពេលអានកម្មវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់វៀតណាមរួច
មក ប្រការដំបូងធ្វើឲ្យខ្ញុំសប្បាយរីករាយគឺរដ្ឋវៀតណាមបានសំរេចចិត្តបញ្ជូល
សិទ្ធិប្រយោជន៍ជាច្រើនរបស់ប្រជាជនក្នុងរដ្ឋធម្មនុញ្ញ៕”