ជនវៀតណាមនៅប្រទេសជាច្រើនទទួលបុណ្យតេតប្រពៃណី
(VOV)_រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមីឆស័ក ២០១៤ សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក បន្តរៀបចំ
សកម្មភាពជួបមុខជាច្រើននៅប្រទេសសាមីដែរ។
|
ជនវៀតណាមនៅប្រទេសជាច្រើនទទួលបុណ្យតេតប្រពៃណី(http://www.vnhotnews.net/) |
នារាត្រីថ្ងៃទី ២៧ មករា ស្ថានទូតវៀតណាមសហការជាមួយសមាគមន៍ជន
វៀតណាម និងសមាគមអង្គភាពអាជីវកម្មវៀតណាមប្រចាំនៅអុយក្រែន បានរៀបចំ ពិធីបុណ្យអំណរនិទាឃរដូវឆ្នាំមមីឆស័ក ដោយមានការចូលរួមរបស់បណ្ដាជនវៀត
ណាម និងមិត្តភក្តិអុយក្រែនជាច្រើនកុះករ។ លោក Nguyen Minh Tri ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអុយក្រែនបានចែករំលែកថា៖
“ បក្ស រដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរ
ទេស ជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីផែនមហាសាមគ្គីជាតិ។ ដោយផ្អែកទៅ
លើ គោលនយោបាយមុនក៏ដូចជាក្រោយ និងការលាតត្រដាងជ្រួតជ្រាបសេចក្ដី សម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយ ស្ថានទូតវៀតណាមប្រចាំនៅះ
អ៊ុយក្រែននឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីជនរួមជាតិនៅទីនេះស្ថិរភាពជីវ ភាពរស់នៅ ទទួលបានលទ្ធផលខ្ពស់បំផុតក្នុងការងារ សិក្សារនិងពលកម្ម។”
មុននោះថ្ងៃទី២៦ មករា ជនវៀតណាមចំនួន៣០០នាក់បានតាងនាមអោយ
សហគមន៍ជនវៀតណាមនៅវ៉ាស៊ីនតោន និងតំបន់ជំវិញនានា បានចូលរួមកម្មវិធីបុណ្យចូលឆ្នាំថ្មីអាណិកជន -អបអរសាទរនិទាឃរដូវឆ្នាំមមីឆស័ក ២០១៤ ដោយ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំឡើង។
|
ជនវៀតណាមនៅប្រទេសជាច្រើនទទួលបុណ្យតេតប្រពៃណី(vov) |
នាព្រឹកថ្ងៃទី ២៩ មករា នៅរាជធានីភ្នំពេញ (កម្ពុជា) សមាគមជនវៀតណាមនៅ
កម្ពុជាបានរួមសហការជាមួយក្រុមហ៊ុន Metfone និងសម្បុរសជនមួយចំនួន រៀបចំ សកម្មភាពជូនអំណោយ២៤០ចំណែក សំរាប់ជនវៀតណាមក្រីក្រនៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមីឆស័ក២០១៤។ មុននេះ នាថ្ងៃទី ២៨ មករា សមាគមក៏បានជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចំនួន១០០ចំណែកសំរាប់ជន
ក្រីក្រនៅខេត្តកណ្ដាលផងដែរ៕