ជនវៀតណាមនៅលើទូទាំងពិភពលោក ប្រឆាំងជំទាស់ចិនរំលោភអធិបតេយ្យភាពរបស់វៀតណាម

(VOV)_នារសៀលថ្ងៃទី ១១ ឧសភា ជនវៀតណាមជាង៥០០នាក់នៅជប៉ុន បានធ្វើ
ការដង្ហែរក្បួន ប្រឆាំងជំទាស់ចិនដាក់ស្ថានីយខួងប្រេងដោយខុសច្បាប់នៅតំបន់ខ្ពង់
រាបបាតសមុទ្រនិងតំបន់សេដ្ឋ្ចកិច្ចផ្តាច់មុខរបស់វៀតណាម។ចូលរួមការ​ដង្ហែរក្បួន
នេះ  មិនគ្រាន់តែមានជនវៀតណាមប៉ុណ្ណោះ​ទេ ថែមទាំងជនជប៉ុនគាំទ្រវៀតណាម
ទៀតផង។ 

ជនវៀតណាមនៅលើទូទាំងពិភពលោក ប្រឆាំងជំទាស់ចិនរំលោភអធិបតេយ្យភាពរបស់វៀតណាម - ảnh 1
ជនវៀតណាមនៅលើទូទាំងពិភពលោក ប្រឆាំងជំទាស់ចិនរំលោភអធិបតេយ្យភាពរបស់វៀតណាម(TTXVN)

ការធ្វើបាតុកម្មរបស់ជនវៀតណាមត្រូវបានប្រព្រឹត្តទៅលើទូទាំង​ប្រទេសអាមេរិក  ដើម្បីប្រឆាំងជំទាស់សកម្មភាពរបស់ចិន។ នាយប់ថ្ងៃទី​ ១១ ឧសភា នៅក្នុងការ ធ្វើបាតុកម្មធំមួយនៅមណ្ឌល Eden រដ្ឋធានីវ៉ាស៊ីន​តោន​និងតំបន់ជិតខាងផ្សេងៗ។ ជនវៀតណាមរាប់រយនាក់បានលើកខ្ពស់បដា ​និងស្រែកពាក្យស្លោកអះអាងនូវអធិ
បតេយ្យភាព របស់វៀតណាមចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa និងស្នើថ្នាក់ដឹក នាំចិនត្រូវដក​ស្ថានីយខួងប្រេងHaiynan Shiyou៩៨១ ចេញពីដែនសមុទ្រ​របស់វៀត
ណាម។​ លោកDavid Ho ប្រធានសមាគមអាជីវកម្មវៀតណាមនៅអាមេរិក ​បានអះអាងថា៖

“ នេះគឺជាតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងចិន​​បញ្ជូនស្ថានីយខួង ចូលសមុទ្រវៀតណាម និងមិនអើពើដល់ច្បាប់អន្តរជាតិ។ សកម្មភាពនេះគឺក្រ អឺតក្រ ទមណាស់ ខ្ញុំអរិចិត្តចំពោះបញ្ហានេះយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថា៖ប្រជាជនវៀតណាមទាំង
មូល សាមគ្គីភាព ការពារបូរណភាពដែនដីមាតុប្រទេស។”

រីឯលោក Nguyen Manh Hung សាស្ត្រាចរ្យគោលនយោបាយកិច្ចការបរទេស អា មេរិក នៃមហាវិទ្យាល័យ George Maison បានអះអាងថា៖

“ ចិនបានមានផែនការ និងយុទ្ធសាស្ត្រនេះពីយូរណាស់មកហើយ ដើម្បី​ទន្ទ្រាន កាន់កាប់ផ្ដាច់មុខតំបន់សមុទ្រខាងកើត។ និងនេះគឺជាជំហានមួយក្នុងដំណើការនេះ។ នេះគឺជាសកម្មភាពរំលោភដោយចេតនា បំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់
វៀតណាម។”

សមាគមជនវៀតណាមនៅបារាំងក៏បានចេញសេចក្ដីប្រកាសប្រឆាំងជំ​ទាស់ចិន
បាន រំលោភអធិបតេយ្យភាពរបស់វៀតណាម។ សេចក្ដីប្រកាសនេះបានចាត់ ទុក សកម្មភាពឯកតោភាគីរបស់ចិន បានរំលោភយ៉ាងធ្ងន៉ធ្ងរ​ទៅលើអធិបតេយ្យភាពវៀត
ណាម​ គំរាមគំហែងទៅលើ​សន្តិភាពសន្តិសុខនៅក្នុងតំបន់និងអន្តរជាតិទៀតផង។

          សហគមន៍ជនវៀតណាមនៅសិង្ហបុរី ឆែក អាល្លឺម៉ង់…ជាដើម ​ក៏បាន ប្រឆាំង ជំទាស់សកម្មភាពនេះរបស់ចិននៅសមុទ្រខាងកើត។ ជនវៀតណាមនៅបណ្ដាប្រទេស
នេះ បានអំពាវនាវសហគមន៍សាមគ្គីភាព  កសាងប្រទេសជាតិកាន់តែខ្លាំងមាំមួន 
សម្បូរធុធារដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ