ជនវៀតណាមនៅសាធារណរដ្ឋឆែកពង្រីកស្មារតីសាមគ្គីភាព ដើម្បីជំនេះពុរពារលើជំងឺ រាតត្បាតកូវីដ-១៩

(VOVWORLD) - យោងតាមទិន្នន័យនៃស្ថាប័នមានសមត្ថកិច្ចឆែក បានបញ្ជាក់ថារហូតមលទល់ ពេលនេះ ប្រទេសនៅអឺរ៉ុបកណ្តាលមួយនេះបានកត់ត្រាករណីជំងឺជំងឺកូវីដ-១៩ ជិត ១,៥ លានករណី ដែលស្មើនឹង ១៤% នៃប្រជាជន។
ជនវៀតណាមនៅសាធារណរដ្ឋឆែកពង្រីកស្មារតីសាមគ្គីភាព ដើម្បីជំនេះពុរពារលើជំងឺ រាតត្បាតកូវីដ-១៩ - ảnh 1ពិធីបរិច្ចាគដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅក្រុងប្រាក (រូបថត៖VNA)

ក្នុងនោះមានអ្នកស្លាប់ជាង ២៥.៤០០ នាក់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បាន មានប្រសាសន៍ថាការវិវត្តន៍នៃជំងឺរាតត្បាតនេះបានអូសបន្លាយជាច្រើនថ្ងៃកន្លងមក ជាពិសេស គឺរលក រីករាលដាលលើកទី ៣ ដែលកំពុងតែកើតឡើងនោះ បានជះឥទ្ធិពល យ៉ាងខ្លាំងដល់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។

ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ -១៩នៅសាធារណរដ្ឋឆែកក្នុងខែមិនាឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូត Thai Xuan Dung បានមានប្រសាសន៍ថាស្ថានទូតបានសហការជាមួយ សមាគមជន វៀតណាមនៅសាធារណរដ្ឋឆែក បង្កើតគណៈកម្មការដឹកនាំការបង្ការនិង ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំង ធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជាប្រចាំ និងផ្តល់ អនុសាសន៍ឲ្យនាន់ពេលវេលាដល់ បងប្អូនប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាលើក ទឹកចិត្តប្រជាជនឱ្យអនុវត្តយ៉ាងសកម្មនិងគោររពយ៉ាងមឺងម៉ាត់នូវវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ស្របតាមបទប្បញ្ញត្តិដែលបានកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ