ជនវៀតណាមនៅអូស្ត្រាលីនិង New Caledonia រក្សាអត្តសញ្ញាណជាតិ

ជនវៀតណាមនៅអូស្ត្រាលីនិង New Caledonia រក្សាអត្តសញ្ញាណជាតិ - ảnh 1
ជនវៀតណាមនៅអូស្ត្រាលីនិង New Caledonia រក្សាអត្តសញ្ញាណជាតិ

(VOV)_ចាប់ពីថ្ងៃទី២៩​ដល់ថ្ងៃទី៣០ វិច្ឆិកា ក្រុម​ការងារ​ដឹកនាំដោយ​អនុរដ្ឋ​មន្ត្រី
ក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអំពីជន​វៀតណាម
នៅឯបរទេស លោក Vu Hong Nam បានអញ្ជើញទៅបំពេញការងារ​នៅ​អូស្ត្រលី 
ដើម្បីស្វែងយល់អំពីស្ថានភាពសហគមន៍ជនវៀតណាមនៅ​ទីនេះ​។ ក្នុងរយៈពេល
នៅទីនេះ អនុរដ្ឋមន្ត្រីលោក Vu Hong Nam មានជំនួប​ធ្វើការ​នៅ​ស្ថានទូតវៀតណាម
ប្រចាំនៅអូស្ត្រាលី និងអគ្គកុងស៊ុលវៀតណាមប្រចាំនៅ​Sydney ទៅទស្សនាផ្សារ
វៀតណាម ជួបពិភាក្សាជាមួយគ្រួសារជនវៀតណាម​មួយចំនួន នៅSydne។ នៅ
ក្នុងជំនួបទាំងនេះ លោក Vu Hong Nam បាន​សម្ដែង​គោលបំណងថា៖​ជនវៀត
ណាមនៅអូស្ត្រាលីជានិច្ចកាលសាមគ្គីភាព ​ជួយ​ឧបត្ថម្ភ​គ្នាទៅវិញទៅមក សម្រប
ខ្លួនចូលក្នុងសង្គមប្រទេសសាមីផង និងរក្សាអត្តសញ្ញាណវប្បធម៌វៀតណាមផង
 និងពង្រីកតួនាទីជាស្ពានមិត្តតភ្ជាប់វៀតណាមនិង​អូស្ត្រាលីទៀតផង។

          មុននេះ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ តុលា អនុរដ្ឋមន្ត្រី លោក Vu Hong Nam
ក៏បានទៅបំពេញការងារនៅ New Caledonia ជាតំបន់ដែនដីរបស់បារាំង​ នៅភាគ
ខាងត្បូង អាស៊ី-ប៉ាស៊ីហ្វីក ដើម្បីជួបប្រាស្រ័យជាមួយដំណាងជន​វៀតណាម ​និង
រដ្ឋអំណាចតំបន់​នេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ