ជនវៀតណាមនៅ Angola និងសាធារណះឆែកទទួលបុណ្យចូលឆ្នាំថ្មី២០១៧
|
ជនវៀតណាមនៅ Angola និងសាធារណះឆែកទទួលបុណ្យចូលឆ្នាំថ្មី២០១៧ |
(VOV)_ក្នុងបិរយាកាសទទួលបុណ្យចូលឆ្នាំសកល នាថ្ងៃទី១មករា សហគមន៍ជន
វៀតណាមនៅ Angola និងស្ថានទូត បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ២០១៧នៅទីស្នាក់
ការស្ថានទូតវៀតណាមប្រចាំនៅ Angola ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក
Nguyen Manh Cuong បានជូនដំណឹងអំពីសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមកិច្ច ធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ការខំប្រឹងប្រែងដែល
វៀតណាមនិង Angola កំពុងអនុវត្ត សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបានអំពាវនាវអោយបណ្ដាអ្នកជំនាញការ អា
ជីវករ និងបងប្អូនជនវៀតណាមនៅ Angola ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព
បន្តរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ។
នាថ្ងៃដដែល ជនវៀតណាមជាង៣០០នាក់ នៅខេត្ត Pardubice (សាធារណះ
រដ្ឋឆែក) បានអញ្ជើញចូលរួមពិធីបុណ្យទទួលនិទាឃរដូវ ដោយសហគំន៍ជនវៀត
ណាមរៀបចំឡើង។ លោកស្រីNguyen Thi Thuy ជនវៀតណាមមួយនាក់នៅឆែក
បានអោយដឹងថា៖
“ ថ្ងៃនេះ បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំថ្មី ខ្ញុំសប្បាយរីករាយណាស់។ យើង
ខ្ញុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចនៅវៀតណាម។ ទោះបីជារស់នៅឆ្ងាយពីស្រុកកំណើត
ក្តី ប៉ុន្តែខ្ញុំឃើញថាប្រជាជននៅទីនេះ សាមគ្គី ស្និទ្ធស្នាលជាមួយគ្នាណាស់៕”