ជនវៀតណាម២នាក់មានវត្តមានក្នុងបញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រអាស៊ីជាគំរូ១០០ នាក់

(VOVWORLD) - ទស្សនាវដ្ដី Asian Scientist របស់សឹង្ហបុរី ទើបនឹងបានប្រកាសបញ្ជីឈ្មោះ អ្នកវិទ្យាសាស្ត្រអាស៊ីជាគំរូចំនួន១០០នាក់ក្នុងឆ្នាំ២០១៨ សំដៅលើកតម្កើងអ្នក វិទ្យាសាស្ត្រជួរមុខក្នុងតំបន់។ 
ជនវៀតណាម២នាក់មានវត្តមានក្នុងបញ្ជីឈ្មោះអ្នកវិទ្យាសាស្ត្រអាស៊ីជាគំរូ១០០ នាក់ - ảnh 1 អ្នកវិទ្យាសាស្ត្រជាគំរូមួយចំនួននៅទ្វីបអាស៊ីតាមការវាយតំលៃរបស់ទស្សនាវដ្ដី Asian Scientist


យោងតាមទស្សនាវដ្ដីនេះថា បញ្ជីឈ្មោះខាងលើ ជាតំណាងឆ្នើមបំផុតនៃទ្វីបអាស៊ី ដើម្បីឧទ្ទេសនាមជាមួយសហគមន៍វិទ្យាសាស្ត្រ អន្តរជាតិ ហើយជោគជ័យរបស់គេនឹងបញ្ជូនការចាប់អារម្មណ៍ចំពោះអ្នក វិទ្យាសាស្ត្រវ័យក្មេង។

        ឆ្នាំនេះ វៀតណាមមានតំណាងចំនួន២នាក់ដែលបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ នេះ រួមមានសាស្ត្រាចារ្យ បណ្ឌិត Phan Thanh Son Nam (សកលវិទ្យាល័យ ពហុវិទ្យាទីក្រុងហូជីមិញ) ដែលបានលើកតម្កើងក្នុងវិស័យគីមីសាស្ត្រនិង សាស្ត្រាចារ្យរងបណ្ឌិត Nguyen Sum (មហាវិទ្យាល័យ Quy Nhon) ក្នុងវិស័យ គណិតវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ