ជំនឿសាសនាទាំងឡាយសុទ្ធតែរស់នៅប្រកបដោយសុខដុមក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម

ជំនឿសាសនាទាំងឡាយសុទ្ធតែរស់នៅប្រកបដោយសុខដុមក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម - ảnh 1

(VOVworld) - ជំនឿសាសនាទាំងឡាយសុទ្ធតែរស់នៅប្រកបដោយសុខដុមរមនា
ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។នេះជាការអះអាងរបស់អនុប្រធានរដ្ឋ
សភាវៀតណាមលោកស្រី Tong Thi Phong នៅក្នុងជំនួបសន្ទនាជាមួយលោក Jeffrey
 R.Holland សាវកមួយរូបរបស់ព្រះយេស៊ូវ គ្រីស្ទ ដែលកំពុងបំពេញទស្សនកិច្ចនៅ
វៀតណាម។នៅជំនួបសន្ទនានាព្រឹកថ្ងៃទី ១៧ សីហា នៅរដ្ឋធានីហាណូយ លោក
ស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយ
ស្រួលសំរាប់ជនវៀតណាមធ្វើសកម្មភាពជំនឿសាសនាដោយសេរីភាពតាមច្បាប់
លើកទឹកចិត្តជំនឿសាសនានានារួម វិភាគទានក្នុងសកម្មភាពរួមនៃសង្គម សាមគ្គី
គ្នាកសាងជីវភាពរស់នៅល្អប្រសើរ។លោកស្រី Tong Thi Phong មានគោលបំណង
ថា ជាមួយកិត្យានុភាពរបស់ខ្លួន លោក Jeffrey R.Holland បន្តមានការរួមវិភាគទាន
សំដៅបង្កើនទំនាក់ទំនងសហ ប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ