ជប៉ុនុគាំទ្រការបង្កើតសម្ពាធទៅលើសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -នាថ្ងៃទី ២៤ កុម្ភៈ ជប៉ុនបានប្រកាសថាប្រទេសខ្លួនគាំទ្រចំពោះបទដាក់ទណ្ឌកម្មធថ្មីរបស់អាមេរិក តម្រង់ទៅលើសាធារណរដ្ឋ ប.ប.ក ដែលទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងកាំជ្រូចមីស៊ីលរបស់ព្យុងយ៉ាង។ 
ជប៉ុនុគាំទ្រការបង្កើតសម្ពាធទៅលើសាធារណរដ្ឋ ប.ប.ក  - ảnh 1 ជប៉ុនុគាំទ្រការបង្កើតសម្ពាធទៅលើសាធារណរដ្ឋ ប.ប.ក 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Misawa រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itunori Onodera បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវិធានការដាក់ទណ្ឌកម្មថ្មីៗរបស់វ៉ាស៊ីនតោន ហើយចាត់ទុកថាជំហាននេះនឹងជួយបង្កើនសម្ពាធទៅលើព្យុងយ៉ាង។

ក៏នាថ្ងៃដដែល ថ្លែងមតិក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Thomas Shannon នៅក្រុងវ៉ាស៊ីនតោននោះ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន លោក Kentaro Sonoura ក៏បានសម្ដែងការគាំទ្ររបស់ជប៉ុនចំពោះការដែលអាមេរិកដាក់ទណ្ឌកម្មថ្មីៗទៅលើសាធារណរដ្ឋ ប.ប.កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ