ជប៉ុន-ចិននិងកូរ៉េខាងត្បូងជម្រុញកិច្ចចរចារ FTA ត្រីភាគី

ជប៉ុន-ចិននិងកូរ៉េខាងត្បូងជម្រុញកិច្ចចរចារ FTA ត្រីភាគី - ảnh 1
ជប៉ុន-ចិននិងកូរ៉េខាងត្បូងជម្រុញកិច្ចចរចារ FTA ត្រីភាគី


(VOVworld)-នាថ្ងៃទី៣០តុលា ជប៉ុន-ចិននិងកូរ៉េខាងត្បូងបានរៀបចំសន្និសីទ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មដើមដំបូងក្រោយយៈពេល៣ឆ្នាំ ដែលក្នុងនោះប្រមូលផ្តុំ ពិភាគ្សានូវការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និងជម្រុញដំណើរការ​ចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគីមួយ។ នៅសន្និសីទនេះ
រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Motoo Hayashi បាន អំពាវនាវអំពីកិច្ចសហប្រតិបត្តិការត្រីភាគីមួយក្នុងការបើកទូលាយសេរីភាព ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងបី ក៏ដូចជាក្នុងតំបន់អាស៊ី-ប៉ាសីហ្វិក សំដៅបង្កើននូវការរួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកល។ ក្នុងពេលជាមួយ
គ្នានោះ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូង លោក Yoon
Sang Jick បានចាត់ទុកថា ខឿនសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីទាំងបីនេះ ត្រូវរក្សា តួនាទីស្នូលក្នុងការកសាងសហគមន៍អាស៊ានរួមនៅអាស៊ីប៉ូព៌ា។ រីឯខ្លួនវិញ អនុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Zhongshan បានសង្កត់ធ្ងន់ថា ចិន ជប៉ុន និងកូរ៉េខាងត្បូងត្រូវរួមចំណែកយ៉ាងសកម្មជាងទៀតចូលក្នុងការងើបឡើងវិញនៃ
សេដ្ឋកិច្ច សកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ