ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់របស់វៀតណាមហើយវៀតណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយជប៉ុនលើគ្រប់វិស័យ

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់យ៉ាងដូច្នេះ នារសៀលថ្ងៃទី៩ ខែមករា នៅវិមានប្រធានរដ្ឋ ក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។ 

ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់របស់វៀតណាមហើយវៀតណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយជប៉ុនលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshidide។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋមានបំណងថា ប្រទេសជប៉ុនបន្តជំរុញការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន ជាពិសេសជំនាន់យុវជន; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ ការងារ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការអប់រំ ទេស ចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ឲ្យសម្រេចបាននូវវឌ្ឍនភាពថ្មី ជាច្រើន។ បុគ្គលលោក Suga Yoshihide នឹងបន្តគាំទ្រចំពោះទំនាក់ទំនងរវាងប្រទេស ទាំងពីរ; បន្តជំរុញការរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សកាន់អំណាចទាំងពីរ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរ។ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរ (១៩៧៣-២០២៣) លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីររៀបចំពិធីបុណ្យវប្បធម៌ ជាច្រើន; ជំរុញការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងខឿនសេដ្ឋកិច្ចទាំងពីរផ្នែកពាណិជ្ជកម្ម ការវិនិយោគ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ជប៉ុនបានជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអនុវត្ត ឧស្សាហូបនីយកម្ម ទំនើបកម្ម ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង និង ទទួលបានជំនួយចំនួន ១០ ពាន់លានដុល្លារអាមេរិក ដែលលោកនាយករដ្ឋមន្ត្រី Suga Yoshihide បានសន្យានៅក្នុងកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់ អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ផងដែរ។
ចំណែកឯអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide មានគោលបំណង ចង់ឲ្យប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតនូវសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម; តភ្ជាប់ កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានា នៃប្រទេសវៀតណាមលើវិស័យជាក់ស្ដែងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ