ជប៉ុនជូនដំណឹងអំពីការបង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុតទៅក្នុងសមុទ្រជាលើកទី២
(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានប្រកាសនឹងអនុវត្តជុំទីពីរនៃការបង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រនៅថ្ងៃទី ៥ ខែតុលាខាងមុខ។
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ថ្ងៃទី ២៤ ខែសីហា។ រូបថត៖ ក្យូដូ |
ក្រុមហ៊ុន TEPCO ដែលជាអង្គភាពប្រតិបត្តិរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima គ្រោងនឹងបង្ហូរទឹកសំណល់ដែលត្រូវបានបន្សុតចំនួន ៧.៨០០តោននៅក្នុងជុំទីពីរនេះ ដែលស្មើរនឹងកម្រិតនៃការបង្ហូរលើកដំបូង។ ដំណាក់កាលទី ២ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ១៧ ថ្ងៃ។ ការរៀបចំសម្រាប់បង្ហូរទឹកសំណល់នេះនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៣ ខែតុលា ដើម្បីកំណត់កម្រិត tritium នៅពេលដែលទឹកសំណល់ត្រូវបានពន្រាវដោយទឹកសមុទ្រ។ យោងតាមក្រុមហ៊ុន TEPCO និងរដ្ឋាភិបាលជប៉ុន ការបង្ហូរទឹកវិទ្យុសកម្មដែលត្រូវបានបន្សុតទៅក្នុងសមុទ្រ គឺជាជំហានចាំបាច់មួយដើម្បីបញ្ឈប់ប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរ Fukushima ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១៕