ជប៉ុនជាប្រទេសដើមដំបូងអនុម័តលើការផ្ដល់សច្ចាប័ណ្ណសម្រាប់កិច្ចព្រមព្រៀង RCEP

(VOVWORLD) - គួរបញ្ជាក់ដែរថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភព លោក ដោយគ្របដណ្ដប់លើចំនួនប្រជាជនចំនួន២,២ ពាន់លាននាក់ ស្រូបយក៣០% នៃចំនួនប្រជាជនពិភពលោក និងមាន GDP សរុបជិត ២៧.០០០ ពាន់លានដុល្លា អាមេរិក ស្មើនឹង៣០% GDP សកលផងដែរ។ 

ជប៉ុនជាប្រទេសដើមដំបូងអនុម័តលើការផ្ដល់សច្ចាប័ណ្ណសម្រាប់កិច្ចព្រមព្រៀង RCEP - ảnh 1នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងរដ្ឋមន្រ្តីពាណិជ្ជកម្មលោក Hiroshi Kajiyama ចុះហត្ថលេខាលើ RCEP ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំប្រទេសសមាជិកផ្សេងៗទៀត។ (រូបថត៖ AP)
រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៨ កុម្ភៈ បានអនុម័តលើសេចក្ដីព្រាងច្បាប់ផ្ដល់សច្ចាប័ណ្ណ សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) - ជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដែលត្រូវបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ រវាងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ រួមទាំងប្រទេស សមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។
គួរបញ្ជាក់ដែរថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភព លោក ដោយគ្របដណ្ដប់លើចំនួនប្រជាជនចំនួន២,២ពាន់លាននាក់ ស្រូបយក៣០% នៃចំនួនប្រជាជនពិភពលោក និងមាន GDP សរុបជិត ២៧.០០០ ពាន់លានដុល្លា អាមេរិក ស្មើនឹង៣០% GDP សកលផងដែរ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន ជាផ្លូវការក្នុងរយៈពេល៦០ថ្ងៃ គិតចាប់តាំងពីថ្ងៃដែលត្រូវបានផ្ដល់សច្ចាប័ណ្ណដោយ ប្រទេសអាស៊ានយ៉ាងហោចណាស់ចំនួន៦និងប្រទេសមិនមែនសមាជិកអាស៊ានយ៉ាង ហោចណាស់ចំនួន៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ