ជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំងចំនួន៤០ម៉ឺនដូសបន្ថែមទៀតជូនវៀតណាមក្នុងខែកញ្ញានេះ

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide។ 
ជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំងចំនួន៤០ម៉ឺនដូសបន្ថែមទៀតជូនវៀតណាមក្នុងខែកញ្ញានេះ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide។ (រូបថត៖ VNA)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ហើយអះអាងថា ការជួយឧបត្ថម្ភរបស់ជប៉ុនគឺជាកាយវិកាសប្បុរសធម៌ដ៏ថ្លៃថ្នូរ ដែលត្រូវបានប្រជាជនវៀតណាមកោតសរសើរនិងវាយតម្លៃខ្ពស់។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមចែករំលែកជាមួយការលំបាករបស់អង្គភាពអាជីវកម្មជប៉ុនក្នុងពេលកន្លងមក ហើយនឹងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្ម ដោះស្រាយការលំបាកសម្រាប់ប្រតិបត្តិការផលិតកម្ម អាជីវកម្ម ថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ លោកប្រធានរដ្ឋមានបំណងចង់បង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពនិងគុណភាព។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Suga ឲ្យដឹងថា លោកនឹងមិនឈរឈ្មោះជាប្រធានគណៈបក្សប្រជាធិបតេយ្យសេរីក្នុងអាណត្តិខាងមុខ ដើម្បីផ្ដោតការយកចិត្តទុកដាក់លើការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ព្រមទាំងជូនដំណឹងថា ជប៉ុនឹងជួយឧបត្ថម្ភវ៉ាក់សាំងចំនួន៤០ម៉ឺនដូសបន្ថែមទៀតជូនវៀតណាមក្នុងខែនេះ។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានយកចិត្តទុកដាក់ ចាក់វ៉ាក់សាំងជូនពលរដ្ឋជប៉ុន ហើយជួយទ្រទ្រង់អង្គភាពអាជីវកម្មជប៉ុននៅវៀតណាមក្នុងអំឡុងពេលផ្ទះរាលដាលជម្ងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ