ជប៉ុនជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក
(VOVWORLD) - យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ២៨ ខែកញ្ញា បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នៅសប្តាហ៍ក្រោយនៅទីក្រុងតូក្យូ ដែលក្នុងនោះថ្នាក់ដឹកនាំជប៉ុននឹងបង្ហាញពីគោលបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការសំរេចបាននូវតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីភាពនិងបើកចំហរផងដែរ។
លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide (រូបថត៖Reuters) |
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសន្ទនាសន្តិសុខ QUAD (រួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិង អូស្ត្រាលី) ដែលកំពុងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី៧ ខែតុលា។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ត្រូវបានគេរំពឹងថានឹងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសន្តិសុខជិតស្និទ្ធរបស់ទីក្រុងតូក្យូជាមួយទីក្រុងវ៉ាស៊ីនតោន Canberra និង New Delhi ។
ការជម្រុញកសាងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីភាព និងបើកចំហ ក៏ជាខ្លឹមសារសំខាន់ដែលលោកនាយករដ្ឋមន្រ្តី Suga Yoshihide ធ្លាប់បានលើកឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមជ្ឈស្ឋានមន្រ្តីអឺរ៉ុប នៅពេលដែលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនផងដែរ៕