ជប៉ុន-ដៃគូរសំខាន់ចំបងរបស់វៀតណាម

ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួម សន្និសីទជាន់ខ្ពស់ Mekong – ជប៉ុន លើកទី ៤ ដែលកំពុង
ប្រព្រឹត្តទៅ នៅទីក្រុងតូក្យូ ជប៉ុន នាព្រឹកថ្ងៃទី ២០ មេសា នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio
Hatoyama និងបណ្ដាសមាជិកសភារបស់សម្ព័ន្ធសមាគម សមាជិកសភាមិត្តភាព
ជប៉ុន – វៀតណាម។ ក្នុងជំនួបនេះ នយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់និងមានគោលបំណងបង្កើនទំនាក់ទំនងជាមួយ ជប៉ុន ពិសេសលើវិស័យយុទ្ធសាស្ត្រ ក៏ដូចជា៖ ការបណ្តុះបណ្ដាលប្រភពធនធានមនុស្ស ការសុគ្រិតអង្គការសេដ្ឋកិច្ចទីផ្សារ ការអភិវឌ្ឍន៍ហេត្ថរចណាសម្ព័ន្ធ ។ល។ អតីត
នាយករដ្ឋមន្ត្រី Yukio Hatoyama វាយតំលៃខ្ពស់ចំពោះចំណោងមិត្តភាព ជំនួយ
ឧបត្ថម្ភមានប្រសិទ្ធភាពរបស់រដ្ឋនិងប្រជាជនវៀតណាមចំពោះជុប៉ុនក្នុងការខំប្រឹង
ប្រែងកសាងឡើងវិញ បន្ទាប់ពី គ្រោះមហន្តរាយរញ្ជួយដី រលក Tsunami ឆ្នាំ ២០១១។
លោក Yukio Hatoyama និងបណ្ដា សមាជិកសភា ជឿជាក់ថា៖ ទំនាក់ទំនងសហប្រតិ
បត្តិការ វៀតណាម-ជប៉ុន បន្តអភិវឌ្ឍន៍ឲ្យ ខ្លាំងក្លាថែមទៀតជាពិសេសអនុវត្តបណ្ដា
គំរោងការណ៍ធំ ដែលភាគីទាំង២បានព្រមព្រាង ប្រកបដោយមានប្រសិទ្ធភាព។ ក៏នាព្រឹកថ្ងៃដ៏ដែល យករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់ដឹក
នាំធនាគាអន្តរជាតិជប៉ុន(JBIC) ប្រធានសភាឧស្សាហ ពាណិជ្ជកម្មជប៉ុន ប្រធានអង្គការ
ការទូតប្រជាជនជប៉ុន និងប្រធានស្ថាប័ន្ធ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕

ជប៉ុន-ដៃគូរសំខាន់ចំបងរបស់វៀតណាម - ảnh 1
Image: VOVonline

នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយប្រធានគណៈប្រតិភូ
នៃ បណ្ដាប្រទេសបានចូលរួមពិធីស្វាគមរបស់រដ្ឋាភិបាលរាជវង្សានុវង្សនិងមជ្ឃស្ថាន
អ្នកសេដ្ឋកិច្ចជប៉ុន។ នាយប់ថ្ងៃ ២០ មេសា នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda បាន
រៀបចំ ពិធីចប់លៀងជូនចំពោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានគណៈ
ប្រតិភូនៃបណ្ដា ប្រទេស មេកុង ដែលចូលរួម សន្និសីទជាន់ខ្ពស់ Mekong – ជប៉ុន លើក
ទី ៤៕



ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ