|
នាយករដ្ឋមន្រ្តីជប៉ុន(ខាងឆ្វេង)និងសមភាគីកាណាដា (រូបថត៖pm.gc.ca) |
(VOVworld) - មជ្ឈដ្ឋានមន្ត្រីជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្រ្តីប្រទេសនេះលោក
Shinzo Abe និងសមភាគីកាណាដាលោក Justin Trudeau នាថ្ងៃទី២៤ ឧសភា បានឯក
ភាពលើការបង្កើនកញ្ចប់ថវិកាសំដៅជំរុញកំណើនពិភពលោក។ថ្នាក់ដឹកនាំទាំងពីរ
រូបទទួលបានកិច្ចព្រមព្រៀងនេះមុននឹងសន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ខ្លាំងបំផុត (G៧) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧
ឧសភាខាងមុខនៅខេត្ត Mie ភាគកណ្ដាលជប៉ុន។ថ្លែងមតិនៅសន្និសីទកាសែតរួម
បន្ទាប់ពីជំនួបចរចារជាមួយលោក Trudeau នៅរដ្ឋធានីតូក្យូ នាយករដ្ឋមន្រ្តីលោក
Abe បានប្រកាសថា ភាគីទាំងពីរបានឯកភាពលើខ្លឹមសារ សំខាន់ៗនៃរបៀបវារៈ
នៅសន្និសីទកំពូល G៧ ក្នុងនោះមានការទាក់ទិនដល់បញ្ហាសេដ្ឋ កិច្ចពិភពលោក។
លោក Abe បានឲ្យដឹងថែមទៀតថា ថ្នាក់ដឹកនាំទាំងពីររូបនេះ ក៏បានឯកភាពជំរុញ
ការខំប្រឹងប្រែងដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) ចូលជាធរមានយ៉ាងឆាប់ៗផងដែរ។
ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Abe បានឲ្យដឹងថា ភាគីទាំងពីរចែករំលែកការ
ព្រួយបារម្ភដ៏ជ្រាលជ្រៅអំពើឯកតោភាគីដែលបណ្ដាលឲ្យភាពតានតឹងកាន់តែ
កើនឡើងនៅសមុទ្រខាងកើត។ប្រទេសទាំងពីរនឹងសហប្រតិបតិ្តការជាមួយគ្នា
សំដៅធានាសេរីភាពនិងសុវត្ថិភាពនាវាចរណ៍ដោយឈរលើមូលដ្ឋានច្បាប់អន្តរ
ជាតិ៕