ជប៉ុននិងកូរ៉េខាងត្បូងឯកភាពគ្នាធ្វើកិច្ចសន្ទនាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្រ

(VOVWORLD) - មន្ត្រីការទូតជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពគ្នាថាគប្បីធ្វើកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយចំពោះការខ្វែងគំនិតជាប្រវត្តិសាស្ត្រដែលពាក់ព័ន្ធនឹងថវិកាសងសំណងសម្រាប់ជនរងគ្រោះដែលត្រូវបានបង្ខំឱ្យធ្វើពលកម្មក្នុងអំឡុងហ្វាស៊ីសជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េចាប់ពីឆ្នាំ ១៩១០ ដល់ចុងបញ្ចប់នៃ     សង្គ្រាមលោកលើកទី ២ (នាឆ្នាំ ១៩៤៥) ដែលបញ្ហានេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ជប៉ុននិងកូរ៉េខាងត្បូងឯកភាពគ្នាធ្វើកិច្ចសន្ទនាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្រ - ảnh 1 រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono និងសមភាគីកូរ៉េខាងត្បូងលោកស្រី  Kang Kyung – Wha  នៅក្នុងជំនួបមួយនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ KYODO/TTXVN)

ថ្លែងមតិនាថ្ងៃទី ២១ ខែសីហានៅទីក្រុងប៉េកាំង (ចិន) បន្ទាប់ពីកិច្ចចរចារជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី  Kang Kyung – Wha រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានលើកច្បាស់ថា ប្រទេសទាំងពីរបានចែករំលែកនូវទស្សនៈថាគប្បីដោះស្រាយជម្លោះនេះ ដែលត្រូវបានគេចាត់ទុកជា “កែរិ៍្តតំណែលដ៏អាក្រក់” ពីសម័យហ្វាស៊ីសជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េ។ លោក Taro Kono ក៏បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនមានបំណងចង់រក្សាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មខាងយោធារវាងជប៉ុននិងកូរ៉េខាងត្បូង (ដែលហៅកាត់ថា GSOMIA) ដែលអាចត្រូវបានពន្យាពេលបាន ប្រសិនបើប្រទេសកូរ៉េខាងត្បូងសម្រេចចិត្តមិនផ្លាស់ប្តូរនៅចុងខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ