ជប៉ុននិងចិនរៀបចំផែនការដំណើរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឡាវ

ជប៉ុននិងចិនរៀបចំផែនការដំណើរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឡាវ - ảnh 1
ជប៉ុននិងចិនរៀបចំផែនការដំណើរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឡាវ (Image: VNA)

(VOVworld) – រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងសមភាគីចិន
លោក Wang Yi កំពុងរៀបចំផែនការដំណើរការចរចារទ្វេភាគីនាសប្តាហ៍ខាងមុខ​
នៅ ខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៩ និងបណ្ដាសន្និសីទ
ទាក់ទិន នានាដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ។ តាមគំរោង​នៅការចរចារ
លើកនេះ រដ្ឋមន្ត្រី ការបរទេសជប៉ុន លោក Fumio Kishida នឹងស្នើឲ្យភាគីចិន
សហប្រតិបត្តិការក្នុងការ រៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយ
កូរ៉េខាងត្បូងនាខែសីហាខាងមុខ នៅជប៉ុន។ រួមជាមួយគ្នានោះ លោក Fumio
Kishida នឹងដាស់តឿនចិនជាថ្មីម្តងទៀត ឲ្យមានទង្វើឲ្យសមស្របនឹងសាលក្រម
របស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅ ឡាអេរ (ហូឡង់) ស្តីពីជំលោះនៅ
សមុទ្រខាងកើត។ នេះនឹងជាជំនួបធ្វើការជាលើកដំ បូងនៃរដ្ឋមន្ត្រីការបរទេស
ទាំងពីររូបពោលខាងលើបន្ទាប់ពី  PCA ចេញសាលក្រមបដិ សេធការទាមទា
របស់ចិនស្តីពីសិទ្ធិប្រវត្តិសាស្ត្រនិងផែនទី ៩ កំណាត់នៅសមុទ្រខាង កើត។​
ទោះបីជា ជប៉ុនអំពាវនាវឲ្យចិនប្រតិបត្តិតាមសាលក្រមរបស់ PCA ក្តី ប៉ុន្តែ
ចិន បានចេញសេចក្តីប្រកាសដែលអះអាងថា៖ ប្រទេសនេះមិនយល់ព្រមក៏
ដូចជាមិន ទទួលស្គាល់សាលក្រមរបស់ PCA ហើយអំពាវនាវឲ្យតូក្យូមិនធ្វើ
អន្តរាគមន៍ចូលក្នុង បញ្ហានៅសមុទ្រខាងកើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ