ជប៉ុននិងចិនឯកភាពជំរុញការផ្លាស់ប្តូរលើវិស័យជាច្រើន
|
ជប៉ុននិងចិនឯកភាពជំរុញការផ្លាស់ប្តូរលើវិស័យជាច្រើន (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ មេសា ជប៉ុននិងចិនបានឯកភាពជំរុញការផ្លាស់ប្តូរ លើវិស័យជាច្រើនក្នុងកាលៈទេសៈទំនាក់ទំនងទ្វេភាគីកំពុងមានសញ្ញាកែលំអរ។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីកិច្ចប្រជុំជាមួយ គណៈប្រតិភូចិនដឹកនាំដោយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មហាសន្និបាត តំណាងប្រជាជនចិនក្នុងទូទាំងប្រទេស (រដ្ឋសភា) លោក Ji Bingxuan ប្រធាន
ខុទ្ទកាល័យគណៈមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់នៃការបង្កើនសន្ទនាឲ្យសមស្របនឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាង
ប្រទេស ទាំង ២។ ចិនសង្ឃឹមថា៖ ការជំរុញការផ្លាស់ប្តូរទ្វេភាគីលើគ្រប់វិស័យ
ជាពិសេស គឺទេសចរណ៍និងការជួបប្រាស្រ័យយុវជននៃប្រទេសទាំង ២៕