ជប៉ុននិងចិន ឯកភាពគ្នាក្នុងការបង្កើនតភ្ជាប់សកម្មភាពធ្វើដំណើរឡើងវិញរវាងប្រទេសទាំងពីរ

(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា ប្រទេសជប៉ុននិងចិន បានឯកភាពសហការគ្នាឆ្ពោះទៅរកការតភ្ជាប់ការធ្វើដំណើរឡើងវិញរវាងប្រទេសទាំងពីរ ដែលធ្លាប់ត្រូវបានជាប់គាំង ដោយសារជំងឺរាតត្បាតកូវីដ១៩។
ជប៉ុននិងចិន ឯកភាពគ្នាក្នុងការបង្កើនតភ្ជាប់សកម្មភាពធ្វើដំណើរឡើងវិញរវាងប្រទេសទាំងពីរ - ảnh 1  លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និង សមភាគីចិនលោក  Wang Yi (រូបថត៖ SCMP)

លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានពិភាក្សាតាមទូរស័ព្ទអំពីបញ្ហាដូចពោលខាងលើនេះជាមួយសមភាគីចិនលោក  Wang Yi ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់ធ្វើដំណើររឡើងវិញវាងប្រទេសទាំងពីរ “ កាន់តែលឿនកាន់តែល្អ” ផង ដែរ។

លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេស Motegi បានរំលឹកឡើងវិញនូវការព្រួយបារម្ភដែលថានាវាយាមល្បាតចិនបាន ឈានចូលទៅក្នុងដែនសមុទ្ររបស់ជប៉ុន ជាច្រើនលើកច្រើនសារនៅជុំវិញប្រជុំកោះមានជម្លោះ ដែលទីក្រុងតូក្យូកាន់កាប់ ឬហៅថាកោះ Senkaku ខណៈដែលទីក្រុងប៉េកាំងហៅថាទៀយូ (Diaoyu) ។ លោក Motegi ក៏បានសំដែងការព្រួយបារម្ភអំពីស្ថានភាពនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិន បន្ទាប់ពីច្បាប់ស្តីពីសន្តិសុខជាតិថ្មីត្រូវបានដាក់ចេញផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ