ជប៉ុននិងបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ ២០១៥
|
ជប៉ុននិងបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – ថ្លែងមតិនៅវេទិការជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជននៅមហាអនុតំបន់ទន្លេងមេគង្គដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ នាថ្ងៃទី ១៩ កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Minoru Kiuchi បានឲ្យដឹងថា៖ បណ្ដាថ្នាក់ដឹកនាំ របស់ជប៉ុននិងប្រទេសនៅមហាអនុតំបន់ទន្លេងមេគង្គ (រួមមាន៖ កម្ពុជា ឡាវ
មីយ៉ាន់ម៉ា ថៃ និងវៀតណាម) នឹងដំណើរកិច្ចប្រជុំ នាខែ កក្កដា ខាងមុខ ដើម្បីនាំចេញ យុទ្ធសាស្ត្រថ្មីមួយដែលនឹងបន្ត “យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ ២០១២ ដើម្បីកិច្ចសហប្រតិ បត្តិការមេគង្គ-ជប៉ុន”។ យុទ្ធសាស្ត្រថ្មីនេះគឺសំដៅបង្កើនថែមទៀតការអភិវឌ្ឍន៍របស់ ជប៉ុននិងមហាអនុតំបន់ទន្លេងមេគង្គក្នុងកាលៈទេសៈភាគីទាំង ២ ត្រៀមរៀបចំឲ្យកិច្ច សហប្រតិបត្តិការថ្មីមួយ។ តាមគំរោង យុទ្ធសាស្ត្រថ្មូនេះនឹងត្រូវបានអនុម័ត្តនៅ សន្និសីទកំពូលជប៉ុន-មេគង្គ នាថ្ងៃទី ៤ កក្កដា ខាងមុខ នៅទីក្រុងតូក្យូ មុនពេល សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥។ លោក Kiuchi បានអះ
អាងថា៖ ជប៉ុននឹងបន្តអនុវត្តគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ដើម្បីបំរើកំណើនដ៏ចីរភាពរបស់នៅមហាអនុតំបន់ទន្លេមេគង្គ៕